• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៩ ព្រឹក

ក្រសួងទេសចរណ៍ចូលរួមវេទិកាគោលន យោបាយកម្រិតខ្ពស់ 23 របស់ស្ថាប័នជាតិទេសចរណ៍កូរ៉េនៅទីក្រុងសេអ៊ូល

សេអ៊ូល÷លោកថោងរដ្ឋសក្តិរដ្ឋលេខាធិការក្រសួងទេសចរណ៍នាថ្ងៃទី 5 ខែមីនាឆ្នាំ 2023 បានដឹកនាំមន្ត្រីជំនាញចូលរួមវេទិកាគោលនយោបាយកម្រិតជាន់ខ្ពស់ឆ្នាំ 2023 (KOPIST High-Level Policy Forum2023)របស់ស្ថាប័នជាតិទេសចរ ណ៍កូរ៉េដែលរៀបចំដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍នៃសាធារណៈរដ្ឋកូរ៉េចាប់ពីថ្ងៃទី 5 -6 ខែមេសាឆ្នាំ 2023 នៅរដ្ឋធានីសេអ៊ូល។ នាឱកាសនោះលោករដ្ឋលេខាធិការបានចូលរួមកិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់(HODs)ជាមួយលោកHwang Young Hyunអ្នកសម្របសម្រួលកម្មវិធីដើម្បីត្រៀមរៀបចំវេទិកាគោលនយោបាយកម្រិតជាន់ខ្ពស់ស្ដីពីការផ្លាស់ប្ដូរនៅក្នុងទី ផ្សារទេសចរណ៍និងពិភាក្សាលើការណែនាំអំពីគោលនយោបាយទេសចរណ៍ដែលមានអ្នកចូលរួមពីប្រទេសចំនួន 10នៅសណ្ឋា គារGrand Hyatt Seoul។វេទិកាខាង លើនេះបានផ្តោតទៅលើប្រធានបទ÷ការផ្លាស់ប្តូរទស្សនឧស្សាហកម្មទេសចរណ៍និងការឆ្លើយតបគោលនយោបាយប្រកបដោយការទទួលខុសត្រូវខ្ពស់។

វេទិកាដែរមានសន្ទរកថាគន្លឹះការធ្វើបទប ង្ហាញនិងការពិភាក្សាគ្នាដើម្បីពិនិត្យមើលគោលនយោបាយទេសចរណ៍សំខាន់ៗនិងដំណោះស្រាយជាយុទ្ធសាស្ត្រនាពេលអនាគតដែលជាឱកាសការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពធន់បន្ទាប់ពីវិបត្តិជំងឺ covid -19។

លោកថោងរដ្ឋសក្តិក៏បានជួបពិភាក្សាជា មួយលោកស្រីKang Ji Eunប្រធានផ្នែកទេសចរណ៍អន្តរជាតិនៃក្រសួងវប្បធម៌កីឡានិងទេសចរណ៍កូរ៉េដើម្បីពិភាក្សាការងារលើផែនការសកម្មភាពឆ្នាំ 2024 ស្ដីពី Meeting Incentives, Conferences,and Exhibitions(MICE)និងជើងហោះហើរត្រង់ពីកូរ៉េ-កម្ពុជា(សេអ៊ូល-សៀមរាបក្នុងមួយសប្តាហ៍2ជើង)ដោយកន្លងមកកម្ពុជាមានជើងហោះហើរត្រង់ជាមួយកូរ៉េ- កម្ពុជា(សេអ៊ូល-ភ្នំពេញ2ជើងក្នុងមួយសប្តាហ៍)។ គួរបញ្ជាក់ថាមន្ត្រីជំនាញនៃក្រសួងទេស ចរណ៍នឹងបន្តការសិក្សាផ្ទាល់ចាប់ពីថ្ងៃទី 7 -26 ខែមេសាឆ្នាំ 2023 ស្ដីពីវគ្គបណ្ដុះបណ្តាលសម្រាប់អ្នកដឹកនាំកម្រិតជំនាញ។ដោយកម្មវិធីបណ្ដុះបណ្ដាលនេះផ្ដោតសំ ខាន់លើការពង្រឹងសមត្ថភាពចំណេះដឹងការយល់ដឹងនិងជំនាញសំខាន់ៗដើម្បីគាំទ្រដល់ការរចនាគម្រោងអភិវឌ្ឍន៍ទេសចរណ៍នាពេលអនាគតប្រកបដោយនិរន្តរភាពនិងភាពធន់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ