• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៨ ព្រឹក

ស្លាប់9នាក់និងរបួស 19 នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី 4 ខែមេសា

ភ្នំពេញ÷យ៉ាងហោចណាស់មនុស្សស្លាប់ 9នាក់របួសធ្ងន់ 15 នាក់និងរបួសស្រាល 4នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកទូទាំងប្រទេសនៅថ្ងៃទី 4 ខែមេសាឆ្នាំ 2023 នេះ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 28 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 15 លើកមានកត្តាលឿន3លើកមិនគោរពសិទ្ធិ4លើកមិនប្រកាន់ស្តាំ1លើកប្រជែងគ្រោះថ្នាក់3លើកបត់គ្រោះថ្នាក់3 លើកនិងស្រវឹង1លើក។ ជាមួយគ្នានេះតាមរបាយការណ៍ពីនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 4 ខែមេសានេះដែរបានឲ្យដឹងថាចំនួនគោលដៅសរុប 177 គោលដៅមានយានយន្តចូលគោលដៅចំនួន 992 គ្រឿងម៉ូតូ 782គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន215 គ្រឿងមានម៉ូតូចំនួន 132គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិនិត្យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ