• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៧ ល្ងាច

ក្រសួងពាណិជ្ជកម្មនិងរដ្ឋបាលខេត្តសៀម រាបចុះសិក្សានិងវាយតម្លៃនំបញ្ចុកចុះបញ្ជីម៉ាកសមូហភាព

សៀមរាប÷នំបញ្ចុកសៀមរាបដែលផលិតឡើងតាមបែបបុរាណមានរសជាតិឆ្ងាញ់និងកេរ្តិ៍ឈ្មោះល្បីល្បាញត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មសហ ការជាមួយរដ្ឋបាលខេត្តសៀមរាបចុះសិក្សានិងវាយតម្លៃចុះបញ្ជីម៉ាកសមូហភាព។ លោកហូរស៊ីវយ៉ុងប្រតិភូរាជរដ្ឋាភិបាលទ ទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាការចុះបញ្ជីម៉ាកសមូហភាពនំបញ្ចុកសៀម រាបនេះមានសារៈសំខាន់ណាស់ទី1គឺដើម្បីចងក្រុងសៀវភៅបន្ទុកមួយនិងរូបមន្តនៃការផលិតនំបញ្ចុកសៀមរាបពីព្រោះថាកន្លងមកនេះប្រជាពលរដ្ឋអ្នកផលិតនំ បញ្ចុកនៅឃុំព្រះដាក់តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាយើងមកប៉ុន្តែពុំទាន់បានចងក្រងជាឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។ដូចនេះហើយបានជាពេលនេះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មសហការជាមួយអាជីវករផលិតនំបញ្ចុកសៀមរាបនិងអជ្ញាមូលដ្ឋានដើម្បីចងក្រងរូបមន្តនៃការផលិតនំសៀមរាបមួយថាគេប្រើគ្រឿងផ្សំអ្វីខ្លះបានធ្វើឲ្យនំបញ្ចុកសៀមរាបមានរសជាតិឆ្ងាញ់ពិសេសជាងគេហើយការចងក្រងនេះអាចទុកប្រើប្រាស់ជារួមនិងរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ការចុះបញ្ជាក់បញ្ជីម៉ាកសមូហភាពនេះក៏អាចទាក់ទាញភ្ញៀវទេសចរមកទទួលទាននំ បញ្ចុកបានកាន់តែច្រើន។ លោកហូស៊ីយ៉ុងរំពឹងថានៅថ្ងៃអនាគតនឹងមានការជំរុញឲ្យមានការវេចខ្ចប់នំបញ្ចុកក្រៀមសម្រាប់ការនាំចេញផងដែរ។ការលើក ឡើងរបស់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មបែបនេះបានធ្វើឡើងនៅក្នុងមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិតនិងអាជីវករនំបញ្ចុកសៀមរាបស្ថិតនៅឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបនៅថ្ងៃទី 4 ខែមេសាឆ្នាំ 2023។

លោកសួនវិជ្ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្មជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានឲ្យដឹងដែរថាដើម្បីជំរុញការប្រើប្រាស់ផលិត ផលក្នុងស្រុកនិងជំរុញការកែច្នៃផលិតផលនាំចេញដូចមានចែកក្នុងយុទ្ធសាស្ត្រសមា ហរណកម្មពាណិជ្ជកម្មឆ្នាំ2019-2023 ក្រសួងពាណិជ្ជកម្មបាននិងកំពុងបង្កើនល្បឿនចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាពដោយក្នុងនោះ"នំបញ្ចុកសៀមរាប"ក៏ត្រូវបានកំណត់ជាផលិតផលសក្តានុពលត្រូវចុះបញ្ជីម៉ាកសមូហភាពដើម្បីលើកម្ពស់ភាពប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជានៅលើទីផ្សារជាតិនិងអន្តរជាតិ។

សូមបញ្ជាក់ថាក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សមហពោធឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរួមមាន÷"អំបិលកំពតកែប""បង្កងតាកែវ"និង"ទឹកត្រីកំពត-កែប"និងម៉ាកសមូហភាព"អំបុកកំពង់ធំ""នំបញ្ចុកសៀមរាប"ក្រូចថ្លុងកោះពីរ"និង"ដូងខ្ទិះបាត់ដំបង"នៅថ្ងៃទី 26 ខែមេសាឆ្នាំ 2023 ដែលជាថ្ងៃប្រារព្ធពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោកដែលកម្ពុជាជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។កន្លងមកក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលមានសក្តានុពលចំនួន4រួមមាន÷"ម្រេចកំពត"ស្ករត្នោតកំពង់ស្ពឺ""ក្រូចថ្លុងកោះទ្រង់""ទឹកឃ្មុំព្រៃមណ្ឌលគីរី"និងបានចុះបញ្ជីម៉ាកសមូហ ភាពចំនួន 3រួមមាន÷"គុយទាវភ្នំពេញ" "អំបុកកំពង់ធំ"អង្ករព្រះវិហារ"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ