• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣១ ព្រឹក

សម្ដេចតេជោអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី 6 ឆ្នាំ 2023 ក្រោមប្រធានបទ"រួមគ្នាទិញផលិត ផលខ្មែរគឺបង្កើតការងារជូនពលរដ្ឋខ្មែរ"

ភ្នំពេញ÷សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាប្រធានកិត្តិយសគណៈ កម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី 6 ឆ្នាំ 2023 ក្រោមប្រធានបទ"រួមគ្នាទិញផលិតផលខ្មែរគឺបង្កើតការងារជូនពលរដ្ឋខ្មែរ"។ សារលិខិតសម្ដេចតេជោបានបញ្ជាក់ថាខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយដែលបានផ្ញើសារចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី 6 ឆ្នាំ 2023 ក្រោមប្រធានបទ"រួមគ្នាទិញផលិតផលខ្មែរគឺបង្កើតការងារជូនពល រដ្ឋខ្មែរ"ដែលគណ:កម្មាធិការជាតិជំរុញចល នាភូមិមួយផលិតមួយនិងក្រសួងពាណិជ្ជ កម្មរួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធនានាបានរួមសហការគ្នារៀបចំទិវាជាតិនេះឡើងវិញបន្ទាប់ពីស្ថានភាពនៃជំងឺរាតត្បាតកូវីដ-19ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងដោយជោគជ័យរហូតឈានដល់ការបើកប្រទេសនិងសេដ្ឋកិច្ចលើគ្រប់វិស័យដើម្បីស្តារឡើងវិញនូវផលប៉ះពាល់ផ្នែកសង្គមកិច្ចឲ្យមានកំណើនជាថ្មីបម្រើឲ្យការធានាជីវ ភាពរស់នៅតាមគន្លងប្រក្រតីភាពថ្មីរបស់ប្រជាពលរដ្ឋ។ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី6ឆ្នាំ2023នេះត្រូវបានរៀបចំផ្សព្វផ្សាយដល់ក្រសួងស្ថា ប័ននិងដៃគូពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋ ទាំងអស់រួមគ្នាផលិតកែច្នៃប្រើប្រាស់និងទិញផលិតផលខ្មែរជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងនាថ្ងៃទី 14 ខែមេសាឆ្នាំ 2023ខាងមុខនេះសម្រាប់ជាការរួមគ្នាកសាងកម្លាំងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀតក្រោមបរិយាកាសដ៏អំណោយផលនៃម្លប់សន្តិភាព។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលន យោបាយនិងយុទ្ធសាស្ត្រគន្លឹះៗជាច្រើនសំដៅលើកម្ពស់សុខុមាលភាពសង្គមនិងជំរុញកំណើនសេដ្ឋកិច្ច។ជាលទ្ធផលសួចនាករសង្គមជាច្រើនមានវឌ្ឍនភាពគួរឲ្យកត់ សម្គាល់ជាមួយនឹងសុខភាពសេដ្ឋកិច្ចប្រកប ដោយថាមពល។រាជរដ្ឋាភិបាលកម្ពុជានៅ តែរក្សាគោលដៅរបស់ខ្លួនដោយមិនរាថយគឺមានមហិច្ឆតានាំព្រះរាជាណាចក្រកម្ពុជាឲ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ 2050 ខាងមុខ។ ជនរួមជាតិទាំងអស់ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ! ពេលវេលាប្រមាណ 30 ឆ្នាំមុនដែលរាជ រដ្ឋាភិបាលបានហែលឆ្លងស្ថានភាពដ៏លំបាកលំបិនមួយដែលស្ថានភាពពេលនោះគឺដៃម្ខាងត្រូវខិតខំបញ្ចប់សង្គ្រាមស្វែងរកសុខសន្តិភាពនិងដៃម្ខាងទៀតគឺប្រឹងកសាងស្តារឡើងវិញនិងអភិវឌ្ឍន៍ប្រទេសរហូតឈានដល់ការសម្រេចបានបញ្ចប់សង្គ្រាមបានទាំងស្រុងក្រោម"នយោបាយឈ្នះឈ្នះ"ដែលដឹកនាំប្រទេសជាតិយើងឆ្ពោះ ទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។សន្តិភាពនិងការអភិវឌ្ឍគឺជាចំណងទំនាក់ទំនងគ្នាដែលមិនអាចកាត់ផ្តាច់បាន។ដូច្នេះយើងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាពដើម្បីរួមសហ ការគ្នាជំរុញល្បឿននៃការអភិវឌ្ឍដោយទាញយកសក្តានុពលនៃសន្តិភាពនេះឲ្យបានអស់លទ្ធភាព។ រាជរដ្ឋាភិបាលសូមធ្វើការវាយតម្លៃខ្ពស់ចំ ពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការជាតិជំរុញចលនាភូមិមួយផលលទ្ធផល មួយក្រសួងពាណិជ្ជកម្ម,ក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិកនិងគណៈកម្មការជំរុញចលនាភូមិមួយផលិតផលមួយរាជធានីខេត្តទាំង 25 ដែលបានសហការគ្នាយ៉ាងប្រទាក់ ក្រឡាក្នុងការលើកកម្ពស់ផលលិតផលខ្មែរនិងដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗជាច្រើនក្នុងវិស័យផលិតកម្មនិងសេវាកម្ម។ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030កម្ពុជាបានក្លាយទៅជាប្រទេសផលិតផលិតផលស ម្រាប់ខ្លួនឯងផងដែលកត្តាទាំងនេះទាមទារឲ្យរាជរដ្ឋាភិបាលត្រូវកសាងមូលដ្ឋានចាំ បាច់ជាច្រើនបន្ថែមទៀតទាំងហេដ្ឋារចនា សម្ព័ន្ធរូបវន្តទាំងធនធានមនុស្សនិងទាំងថ្នាលបច្ចេកទេសនានាដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍក្នុងសម័យសាកលភាវូបនីយ កម្ម។ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី 6 ដែលត្រូវរៀបចំនៅខេត្តស្វាយរៀងចាប់ពីថ្ងៃទី 9ដល់ថ្ងៃទី 13 ខែមេសាឆ្នាំ 2023 រាជរដ្ឋាភិបាលសូមអបអរសាទរយ៉ាងក្លៀវក្លានិងអំពាវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសពាណិជ្ជកម្ម,ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ,ក្រសួងឧស្សាហកម្ម,វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក្រសួង-ស្ថាប័នពាក់ព័ន្ធនានានិងរដ្ឋបាលដែនដីគ្រប់លំដាប់ ថ្នាក់ត្រូវខិតខំបន្តជំរុញការផលិតការកែច្នៃឲ្យអស់លទ្ធភាពនូវធនធានសក្តានុពលទាំង ឡាយតាមមូលដ្ឋានការស្វែងរកទីផ្សារជូនផលិតករយើងឲ្យបានជូនលំទូលាយស្រប តាមទស្សនាទានចលនាភូមិមួយផលិតផលមួយនិងសូមឲ្យព្រឹត្តការនេះក្លាយជាសំឡេងស្គរទូងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋកម្ពុ ជាគ្រប់រូបឲ្យខិតខំផលិតនិងប្រើប្រាស់ផលិ តផលខ្មែរហើយអ្នកផលិតគ្រប់រូបត្រូវខិតខំកែលម្អគុណភាពផលិតផលរបស់ខ្លួនដើម្បីបង្កើនតម្លៃបន្ថែមឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេសនិងក្រៅប្រទេស។ ក្នុងឱកាសអបអរសាទរទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី 6ក្រោម ប្រធានបទ"រួមគ្នាទិញផលិតផលខ្មែរគឺបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ"ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាទូលបង្គំខ្ញុំព្រះករុណាខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួនដូចខាង ក្រោមនេះ÷

ទី១.ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលជាសមាជិកគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយត្រូវយកចិត្តទុក ដាក់ជំរុញនិងបំផុសតាមមូលដ្ឋានឲ្យមាន ការកែច្នៃផលិតផលនានាដែលមានលក្ខ ណៈសមស្របតាមភូមិឋានជាពិសេសស្រូបយកផលិតផលកសិកម្មកែច្នៃចំណីអាហារឬរបស់ប្រើប្រាស់ផ្សេងៗសម្រាប់បម្រើទីផ្សារក្នុងស្រុកនិងក្រៅប្រទេសដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែល្អប្រសើរឡើងស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិត ផលមួយ។ ទី២.គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយក្រសួងពាណិជ្ជកម្ម, ក្រសួងព័ត៌មាន,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តសហ ការគ្នារៀបចំប្រកបដោយប្រសិទ្ធភាពក្នុងការប្រារព្ធនិងផ្សព្វផ្សាយសកម្មភាពឬព្រឹត្តិការណ៍នានាដើម្បីជំរុញការអភិវឌ្ឍផលិត ផលក្នុងស្រុកនិងការពង្រីកទីផ្សារជូនប្រជាកសិកររបស់យើង។ ទី៣.គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្តទាំង អស់ត្រូវបន្តសហការជាមួយនឹងគណៈ កម្មការជាតិជំរុញចលនាភូមិមួយផលិតផល មួយក្នុងការចងក្រងបណ្ដាញសមាជិកចលនាភូមិមួយផលិតផលមួយឲ្យបានទូលំទូលាយនិងកៀងគរដៃគូនានាសហការរៀបចំឲ្យមានព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ទិញផលិតផលខ្មែរតាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។ ទី៤.គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយត្រូវបញ្ច្រាបសមាសភាពខ្លួនទៅក្នុងក្រុមប្រឹក្សាឬគណៈកម្មការផ្សេងៗដែលមានបេសកកម្មពាក់ព័ន្ធនឹងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផលិតកែច្នៃនូវផលិតផលឬសេវាកម្មនានាសម្រាប់បុម្រើសេចក្តីត្រូវការរបស់ទីផ្សារ។ ជាថ្មីម្ដងទៀតទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមអំពាវឲ្យប្រជាជនកម្ពុជាគ្រប់រូបចូលរួមគាំទ្រនិងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឲ្យបានច្រើនក្រោមស្មារតី"រួមគ្នាទិញផលិតផលខ្មែរគឺបង្កើតការងារជូនពលរដ្ឋខ្មែរ"និងសូមឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិអង្គការដៃគូអភិវឌ្ឍន៍និងវិស័យឯកជនទាំងអស់បន្តកិច្ចសហការជាមួយនឹងគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយដើម្បីជួយអភិវឌ្ឍន៍ផលិត ផលខ្មែរឲ្យកាន់តែមានភាពសម្បូរបែបនិងមានឧត្តមភាពទីផ្សារ។

ជាទីបញ្ចប់ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ 9 មេសាលើកទី 6 ឆ្នាំ 2023ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្វាយព្រះពរប្រគេនពរនិងជូនពរដល់សម្ដេចព្រះសង្ឃរាជទាំងពីរគណ:ព្រះថេរានុត្ថរ:គ្រប់ព្រះអង្គសម្តេចទ្រង់,ឯកឧត្តម,លោកជំទាវ,ឧកញ៉ា,លោក,លោកស្រីបងប្អូនជនរួមជាតិទាំងអស់សូមនានប្រកបដោយពុទ្ធពរនិងពរ5ប្រការគឺអាយុ,វណ្ណ:,សុខ:ពល:និងបដិភាណ:កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ