• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤២ ព្រឹក

យានយន្តល្មើសចំនួន២៨១គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រទេស

ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍អគ្គស្នងការនគរបាលជាតិនៅល្ងាចថ្ងៃពុធទី២០ខែកក្កដាឆ្នាំ២០២២នេះថា៖តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលទេសចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២០ខែកក្កដានេះបានឲ្យដឹងថាចំនួនគោលដៅសរុប១៨១គោលដៅមានយានយន្តចូលគោលដៅចំនួន៥,៥៤០គ្រឿងម៉ូតូ៤,៣៧៩គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២៨១គ្រឿងមានម៉ូតូចំនួន២៥១គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស។


របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានេះយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២បណ្តាលឲ្យមនុស្សស្លាប់១នាក់របួសធ្ងន់១នាក់របួសស្រាល១នាក់(ស្រី១នាក)។


ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង។គួរបញ្ជាក់ថាករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន៣នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន២លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ