• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៣ ព្រឹក

កម្ពុជារំពឹងបានអ្នកទេសចរណ៍ 4 លាននាក់នៅឆ្នាំនេះ

ភ្នំពេញ÷លោកជាសែរដ្ឋលេខាធិការក្រសួង ទេសចរណ៍បានថ្លែងថាកម្ពុជារំពឹងបានអ្នកទេសចរប្រមាណ 4 លាននាក់នៅឆ្នាំ 2023 នេះ។នេះជាការបញ្ជាក់តាមរយៈផេកក្រសួងទេសចរណ៍នៅថ្ងៃទី 4 ខែមេសាឆ្នាំ 2023។

លោកជាសែថ្លែងបែបនេះពេលអញ្ជើញជាអធិបតីក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច"ខ្សែក្រវ៉ាត់និងផ្លូវ"(លើកដំបូង)នៅរាជ ធានីភ្នំពេញនិងពិធីសម្ពោធជាផ្លូវការគម្រោងសហគ្រាសរាប់ពាន់ចូលមកម្ពុជា។ លោកបានបញ្ជាក់ថា"ផ្អែកលើការរស់ឡើង វិញនៃទេសចរណ៍ពិភពលោកក៏ដូចជាទេស ចរណ៍ក្នុងតំបន់ដោយមានការអន្តរាគមន៍យ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជារំពឹងថានឹងទទួលបានប្រមាណ 4 លាននាក់។នៅឆ្នាំ 2023 ដែលជាឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី32-អស៊ានប៉ារ៉ាហ្គេម"។ លោកជាសែបន្តថាសម្រាប់ឆ្នាំ 2022កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ2.28 លាននាក់កើនឡើង1058%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2021 ប៉ុន្តែមានការថយចុះ 65.6%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2021ប៉ុន្តែមានការថយចុះ 65.6%បើធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ2019(មុនជំងឺរាតត្បាត),។

ប្រភពទីផ្សារសំខាន់ៗគឺប្រទេសថៃ,វៀត ណាម,ចិន,សហរដ្ឋអាមេរិក,ឡាវ,ឥណ្ឌូនេស៊ី,កូរ៉េ,បារាំងម៉ាឡេស៊ីនិងចក្រភពអង់ គ្លេស។ចំណែកឯភ្ញៀវទេសចរផ្ទៃក្នុងរួមមាន:ភ្ញៀវទេសចរជាតិមានចំនួន 13.9 លាននាក់កើនឡើង 198.8%និងភ្ញៀវទេស ចរបរទេសមាន1.8 លាននាក់កើនឡើង 572.2%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2021។

លោកជាសែបន្ថែមថាម្យ៉ាងវិញទៀតស ម្រាប់ខែទី 1 ឆ្នាំ 2023 កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ 402.943 នាក់កើនឡើង 797.2% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2022 ។ទន្ទឹមនឹងនោះភ្ញៀវទេសចរផ្ទៃក្នុងរួមមានភ្ញៀវទេសចរជាតិមានចំនួន 1.87លាននាក់កើនឡើង104.2%។បើធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ 2022។ ចំណែកភ្ញៀវទេសចរបរទេសមានចំនួន 206.205នាក់កើនឡើង140.4%បើធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ2022។ ក្នុងនាមលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេស ចរណ៍និងរូបលោកផ្ទាល់លោកសូមថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរ,វិស័យឯកជន ,អង្គការជាតិនិងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍នានា។ថ្នាក់ជាតិក្រោមជាតិសម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយក្រ សួងទេសចរណ៍ក្នុងការគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាក្រោមការយកចិត្តទុកដាក់ទទួលខុសត្រូវនិងប្រុងប្រយ័ត្ន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ