• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៤ ល្ងាច

រយៈពេល 3 ខែដើមឆ្នាំ 2023 នេះបើធៀបនឹងឆ្នាំ 2022 ករណីគ្រោះអគ្គីភ័យកើតលើឡើង51 លើកកើនឡើង 17 ករណីនៅរាជធានីភ្នំពេញ

ភ្នំពេញ÷គិតត្រឹមរយៈពេល 3 ខែដើមឆ្នាំ 2023 នៅទូទាំងរាជនីភ្នំពេញមានករណីគ្រោះអគ្គីភ័យកើតឡើងចំនួន 51 លើកកើនឡើង 17 ករណីនេះបើធៀបនឹងរយៈ ពេល 3 ខែដូចគ្នានៅដើមឆ្នាំ 2022 ដែលមានចំនួន 34 ករណីតែប៉ុណ្ណោះ។នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញលោកឧត្តម សេនីយ៍ត្រីសានសុខសីហាថ្លែងឲ្យដឹងនៅថ្ងៃទី4ខែមេសាឆ្នាំ2023។ លោកឧត្តមសេនីយ៍ត្រីសានសុខសីហាបានថ្លែងបញ្ជាក់ថាសម្រាប់ករណីគ្រោះអគ្គិភ័យនេះភាគច្រើនកើតឡើងដោយសារតែការ ប្រើប្រាស់ចរន្តអគ្គិសនីខុសលក្ខណៈបច្ចេក ទេសព្រមទាំងករណីធ្វេសប្រហែសភ្លើង ទៀន,ភ្លើងធូបជាដើម។ លោកអ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា÷"ករណីគ្រោះអគ្គិភ័យរយៈ ពេល 3 ខែដើមឆ្នាំ 2023 នេះបើយើងធៀបមើលទៅនឹង3ខែដើមឆ្នាំ 2022 យើងឃើញថាអត្រានៃការកើតគ្រោះអគ្គិភ័យគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុង 3 ខែដើមឆ្នាំ 2023 នេះករណីអគ្គិភ័យគឺកើតឡើងរហូតដល់51លើកស្របពេលដែលនៅ3ខែដើមឆ្នាំ 2022 មានតែ 34 លើកទេអ៊ីចឹង3ខែឆ្នាំ2023បើយើងធៀបនឹង3ខែឆ្នាំ2022គឺមានការកើនឡើង17 លើក"។ ដោយឡែកទាក់ទងនឹងករណីគ្រោះអគ្គិភ័យនេះលោកអ្នកនាំពាក្យបានថ្លែងថាកម្លាំងនៃការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញតែងតែចេញប្រតិបត្តិការសង្គ្រោះបានទាន់ពេលវេលាប៉ុន្តែទោះជាយ៉ាងណាក្នុងករណីមានគ្រោះថ្នាក់អគ្គិភ័យកើតឡើងហើយគឺតែង តែមានការខូចខាតទ្រង់ទ្រាយតូចនិងធំដោយសារតែស្ថានភាពនៃការសង្គ្រោះជាក់ ស្តែង។ ជាមួយគ្នានេះលោកអ្នកនាំពាក្យក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជា ពិសេសនៅក្នុងខែក្តៅនេះសូមចូលរួមធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាក់ទងនឹងបញ្ហាអគ្គិភ័យនេះ។ជាពិសេសក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រារព្ធឆាប់ៗនេះនៅពេលដែលអុចធូប,ទៀនឬក្រដាសសែនផ្សេងៗសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីទប់ស្កាត់ករណីអគ្គិភ័យណាមួយជាយថាហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ