• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៧ ព្រឹក

ចាប់ពីថ្ងៃទី 5-11ខែមេសាអាចមានភ្លៀងធ្លាក់ដោយអន្លើពីខ្សោយទៅមធ្យមលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷នៅព្រឹកថ្ងៃទី 4 ខែមេសាឆ្នាំ 2023នេះក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី5ដល់ថ្ងៃទី11ខែមេ សាឆ្នាំ 2023 បានបញ្ជាក់ថា÷

អំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជា ណាចក្រកម្ពុជានឹងទទទួលឥទ្ធិពលពីជ្រ លងសម្ពាធទាប(ចិន)ក្នុងកម្រិតពីខ្សោយទៅមធ្យមនិងខ្យល់ប្រែប្រួល។ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷

១-តំបន់ទំនាបកណ្តាល*សីតុណ្ហភាពអប្បបរមាមានពី23-25°C*សីតុណ្ហភាពអតិប្បរមាមានពី34 -37°C* អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។

២-តំបន់ខ្ពង់រាប*សីតុណ្ហភាពអប្បបរមាមានពី23-25°C*សីតុណ្ហភាពអតិបរមា មានពី34-37°C*អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅតិចលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ*សីតុណ្ហភាពអប្បបរ មាមានពី24 -26°C*សីតុណ្ហភាពអតិបរ មាមានពី32 -34°C*អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹកអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលធាតុអាកាសដែលអាចកើតមានឡើងជាយថាហេតុ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ