• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥១ ព្រឹក

អនុក្រឹត្យស្ដីពីការទូទាត់ត្រង់ចូលគណីបៀវត្សរបស់មន្ត្រីសាធារណៈតាមប្រព័ន្ធធនាគារ

ភ្នំពេញ÷រាជរដ្ឋាភិបាលចេញអនុក្រឹត្យ នេះកំណត់អំពីវិធាននៃការទូទាត់ត្រង់ចូលគណីប្រាក់បៀវត្សរបស់មន្ត្រីសាធា រណៈតាមប្រព័ន្ធធនាគារដើម្បីធានាប្រ សិទ្ធភាពភាពស័ក្តិសិទ្ធិតម្លាភាពនិងគនេយ្យភាព។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះមន្ត្រីសាធារណៈដែលសំដៅដល់អ្នករាជការសាធារណៈនិងពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះ ឆ្នោតដែលមានគណនីបៀវត្សនៅធនាគារក្នុងនោះរួមមានជាអាទិ៍មន្ត្រីរាជការស៊ីវិល, យោធិន,មន្ត្រីនគរបាល,មន្ត្រីពន្ធនាគារ, ទីប្រឹក្សា,ជំនួយការនិងមន្ត្រីកិច្ចសន្យាព្រមទាំងនិវត្តជន,ជនបាត់បង់សម្បទាវិជ្ជាជីវ:,ជនបាត់បង់សមត្ថភាពការងារនិងជនពិការដែលជាអតីតមន្ត្រីរាជការស៊ីវិល,អតីតយោធិននៃកងយោធពលខេមរភូមិន្ទនិងអតីតមន្ត្រីនគរបាលជាតិកម្ពុជានិងគ្រួសារជនពលីនិងគ្រួសារជនមរណ:ជាអតីយុទ្ធជននៃក្រសួងស្ថាប័នអង្គភាពសាធារណ:ប្រហាក់ប្រហែលនិងរដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងសមាជិក ព្រឹទ្ធសភា,រដ្ឋសភា,ក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខេត្ត,ក្រុមប្រឹក្សក្រុង,ក្រុមប្រឹក្សា ស្រុក,ក្រុមប្រឹក្សាខណ្ឌនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។

គណនីបៀវត្សរបស់មន្ត្រីសាធារណៈនៅធានាគារត្រូវបានប្រើប្រាស់សម្រាប់ទទួលប្រាក់ដែលជាអត្ថប្រយោជន៍របស់មន្ត្រីសា ធារណៈជាអាទិ៍បុព្វលាភ,លាភការ,ប្រាក់ បំណាច់,ប្រាក់បេសកកម្ម,ប្រាក់សង្គមកិច្ចប្រាក់ឧបត្ថម្ភ,ប្រាក់ម៉ោងបន្ថែម,ប្រាក់ប៉ះ ប៉ូវនានា,អត្ថប្រយោជន៍បន្ថែមប្រាក់ និងឧបត្ថម្ភផ្សេងទៀត។ ក្រសួងស្ថាប័នអង្គភាពសាធារណ:ប្រ ហាក់ប្រហែលនិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវទូទាត់ជូនមន្ត្រីសាធារណៈដែលមានចែងក្នុងមាត្រា 2 នៃអនុក្រឹត្យនេះនូវមុខសញ្ញាចំណាយរួចមានចែងក្នុងវមាត្រា3 ដោយធ្វើការបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណ:ដោយផ្ទាល់តាមប្រព័ន្ធធនាគារ។ ចំពោះចំណាយថវិកាដែលអនុវត្តតាមនីតិវិធីទូទាត់ត្រង់ក្រសួងស្ថាប័នអង្គភាពសាធារណៈប្រហាក់ប្រហែលនិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តដូចនីតិវិធីនៃការបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារជាធរមាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ