• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៣ ល្ងាច

3ខែដើមឆ្នាំ 2023 នេះកម្ពុជារកចំណូលបានជាង 11 លានដុល្លារពីការលក់បណ្ណចូលទស្សនាអង្គរ

ខេត្តសៀមរាប÷តាមសេចក្តីប្រកាសព័ត៌ មានរបស់គ្រឹះស្ថានអង្គរដែលទើបទទួលបាននៅថ្ងៃទី 3 ខែមេសាឆ្នាំ 2023 នេះបានបញ្ជាក់ថា÷កម្ពុជារកចំណូលបានចំនួន 11 ,135,492ដុល្លារអាមេរិកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរនិងមានភ្ញៀវទេសចរបរទេសទេសចំនួនសរុប236,341 នាក់គិតត្រឹមរយ:ពេល3ខែពោលចាប់ពីខែមករាដល់ខែមីនាឆ្នាំ2023នេះ។ សេចក្តូប្រកាសព័ត៌មានដដែលបានបញ្ជាក់បន្ថែមថាសម្រាប់ខែមីនាឆ្នាំ 2023 នេះគ្រឹះស្ថានអង្គររកចំណូលបានចំនួន 3,748 ,700 ដុល្លារអាមេរិកពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនាបរមណីយដ្ឋានអង្គរចំនួន79,390 នាក់។ គួរបញ្ជាក់ថារដ្ឋាភិបាលក្នុងរយៈពេល 3 ខែឆ្នាំ 2023 នេះបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានចំនួនសរុប 472,682 ដុល្លារអាមេរិកពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ