• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៨ ព្រឹក

ក្រសួងទេសចរណ៍និងវិទ្យាស្ថានទេស ចរណ៍សៀងហៃផ្ដល់អាហារូបករណ៍ដល់មន្ត្រីនិងយុវជនជំនាញទេសចរណ៍

ទីក្រុងសៀងហៃ÷ក្រសួងទេសចរណ៍នៅថ្ងៃចន្ទទី 3ខែមេសាឆ្នាំ 2023 នេះបានឲ្យដឹងថា÷ក្រសួងទេសចរណ៍និងវិទ្យាស្ថានទេសចរណ៍សៀងហៃបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងធនធានមនុស្សក្នុងនោះក៏មានការផ្ដល់អា ហារូបករណ៍ដល់មន្ត្រីនិងយុវជនជំនាញទេសចរណ៍ផងដែរ។ ក្រសួងទេសចរណ៍បានឲ្យដឹងទៀតថាលោកថោងរដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី 24 ខែមីនាឆ្នាំ 2023កន្លងទៅនេះ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាទៅទស្សនកិច្ចនិងចុះអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេស ចរណ៍វិទ្យាស្ថានទេសចរណ៍សៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិនតំណាងដោយលោកខាងនាន(Kang Nian)នាយកវិទ្យា ស្ថាន។ អនុស្សរណៈផ្ដោតសំខាន់លើចំណុចចំនួន 6 ដូចខាងក្រោម÷ ១-ជំរុញកម្មវិធីផ្លាស់ប្ដូរការបណ្ដុះបណ្ដាលភាសាចិននិងខ្មែរក្នុងវិស័យទេសចរណ៍។ ២-ជំរុញនិងបង្កើនកម្មវិធីផ្លាស់ប្ដូរការសិក្សាភាសាចិនរយៈពេលខ្លី។ ៣-ជំរុញការផ្លាស់ការសិក្សារបស់សិស្សនិស្សិតជំនាញទេសចរណ៍រវាងចិននិងកម្ពុជា។

៤-ផ្លាស់ប្ដូរបទពិសោធន៍និងវគ្គគ្រប់គ្រងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍។ ៥-ការរៀបចំសិក្ខាសាលាស្ដីពីវិស័យទេស ចរណ៍ផ្តោតសំខាន់លើការអភិវឌ្ឍវិនិយោគវប្បធម៌បេតិភណ្ឌការអប់រំនិងការគ្រប់គ្រង។ ៦-ជំរុញទស្សនកិច្ចសិក្សារបស់មន្ត្រីទេស ចរណ៍។ សូមបញ្ជាក់ថាអនុស្សរណៈនេះមានសុពល ភាពរយៈពេល 3 ឆ្នាំ។ដោយឡែកអំឡុងវិ បត្តិ covid- 19 មុនចុះអនុស្សរណវិទ្យាស្ថានទេសចរណ៍សៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានផ្ដល់អាហារូបករណ៍ចំនួន 20 មកមន្ត្រីក្រសួងទេសចរណ៍និងនិស្សិតកម្ពុជាសិក្សា onlineរយ:ពេលខ្លីហើយសិក្ខាកាមកម្ពុជាបានសិក្សាប្រកប ដោយជោគជ័យនិងទទួលបានលទ្ធផលល្អ។សម្រាប់អាហារូបករណ៍បន្ទាប់នឹងតម្រូវ ឲ្យមកសិក្សាផ្ទាល់ដែលអាចជាវគ្គខ្លីនិងវែង។ នាអំឡុងទស្សនកិច្ចនោះដែរតំណាងក្រសួង ទេសចរណ៍ក៏បានធ្វើបទបង្ហាញអំពីទេស ចរណ៍កម្ពុជាដល់សាស្ត្រាចារ្យនិងនិស្សិតនៃវិទ្យាស្ថានសៀងហៃផងដែរដើម្បីបង្ហាញអំពីភាពទាក់ទាញទេសចរណ៍នៅកម្ពុជានិងចាប់ផ្តើមអនុវត្តន៍កិច្ចសហប្រតិបត្តិការដូចមានក្នុងអនុស្សរណ:៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ