• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៩ ព្រឹក

ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញសេចក្តីប្រកាសព័ត៌មានក្រុមប្រតិបត្តិការច្រៀងនាំមនុស្សឆ្លងដែនខុសច្បាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនដល់សាធារណជនអំពីលទ្ធផលកិច្ចប្រតិ បត្តិការស្វែងរកជនបរទេសបានស្នើសុំអន្ត រាគមន៍តាមរយៈទំព័រ facebookសម្តេចក្រឡាហោម(ករណីលេខ763)។នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកាលពីថ្ងៃទី 2ខែមេសាឆ្នាំ 2023។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈ កម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបញ្ជាក់ថា÷នៅថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2023ស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជា ណាចក្រកម្ពុជាស្នើសុំអន្តរាគមន៍ស្វែងរកពលរដ្ឋខ្លួនឈ្មោះADITYA FERDIANSYAភេទប្រុសកើតថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2001កាន់លិខិតឆ្លងដែនលេខE1772988ដែលសង្ស័យត្រូវបានបង្ខាំងក្នុងទីតាំង1កន្លែងស្ថិតនៅខេត្តស្វាយ រៀង។

នៅថ្ងៃទី1ខែមីនាឆ្នាំ2023ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានចុះស្រាវ ជ្រាវរកឃើញជនជាតិឥណ្ឌូនេស៊ីខាងលើកំពុងស្នាក់នៅផ្ទះសំណាក់មួយកន្លែងនិងបានស្តាប់ការបំភ្លឺរបស់សាមីខ្លួនបានឲ្យដឹងថារូបគេចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2022ក្នុងគោលបំណងដើម្បីស្វែងរការងារហើយបានចូលធ្វើការរយៈពេល1ខែនៅក្នុងក្រុមហ៊ុនមួយកន្លែងស្ថិតនៅរាជធានីភ្នំពេញរួចបានសុំឈប់និងរកបានការងារថ្មីនៅខេត្តស្វាយរៀងនៅថ្ងៃទី 15 ខែមករាឆ្នាំ 2023 តាមរយៈភ្នាក់ងារស្វែងរកការងារដោយចុះកិច្ចសន្យាការងាររយ:ពេល6ខែ។

អំឡុងពេលធ្វើការមិនមាន ការបង្ខាំងបិទសិទ្ធិសេរីភាពឬធ្វើទារុណកម្មអ្វីឡើយ។ដោយសារខ្លួនមិនពេញចិត្តនឹងស្ថានភាពការងារទើបមានបំណងចង់លា ឈប់ត្រឡប់ទៅប្រទេសកំណើតវិញប៉ុន្តែខ្លាចក្រុមហ៊ុនមិនអនុញ្ញាតព្រោះខុសកិច្ច សន្យាការងារ។ នៅថ្ងៃទី 22 ខែកុម្ភៈគេបានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យរាយការណ៍ទៅស្ថានទូតឥណ្ឌូនេស៊ីដើម្បីជួយអន្តរាគមន៍។លុះដល់ថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2023 ក្រុមហ៊ុនបានអនុញ្ញាតឲ្យរូបគេឈប់ពីការងារនិងចាក ចេញពីក្រុមហ៊ុនហើយខ្លួនក៏បានទៅស្នាក់ នៅផ្ទះសំណាក់មួយកន្លែងស្រាប់តែថ្ងៃទី 1 ខែមេសាឆ្នាំ 2023 ក៏មានសមត្ថកិច្ចចុះមាត់ដល់ផ្ទះសំណាក់ស្វែងរកខ្លួននិងអញ្ជើញទៅកន្លែងសមត្ថកិច្ចដើម្បីសាក សួរ។ករណីនេះក្រុមប្រតិបត្តិការមិនបានពិនិត្យឃើញមានសញ្ញាណនៃការបង្ខាំងមនុស្សដែលខុសច្បាប់នោះទេផ្ទុយទៅវិញគឺឈ្មោះADITY FERDIANSY ATមានចេតនាឈប់ពីការងារដោយគេចវេះពីការ ទទួលខុសត្រូវតាមកិច្ចសន្យាការងាររវាងក្រុមហ៊ុននិងបុគ្គលខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបញ្ជូនឈ្មោះ ADITYA FERDIANSYATទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញរបស់អគ្គនា យកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ