• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤០ ល្ងាច

ឃាត់ខ្លួនជនជាតិឡាវនិងវៀតណាមករណីជួញដូរគ្រឿងញៀនឆ្លងដែននិងរឹបអូសគ្រឿងញៀនជាង 40 គីឡូក្រាម

ភ្នំពេញ÷កម្លាំជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនចំនួន2នាក់ម្នាក់ជាជនជាតិឡាវនិងម្នាក់ទៀតជាជនជាតិវៀត ណាមក្រោយកម្លាំងជំនាញចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនព្រមទាំងរឹបអូសគ្រឿង ញៀនជាង40គីឡូក្រាមយកមកសាកសួររហូតបញ្ចប់នីតិវិធីនិងត្រៀមខ្លួនបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។

នេះបើយោងតាមប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀនដែលទើបទទួលបាននៅព្រឹកថ្ងៃចន្ទទី3ខែមេសាឆ្នាំ2023។ មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់បន្ថែមថាអនុវត្តតាមបញ្ជាលោកនាយឧត្តមសេ នីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងលោកនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកឃឹងសារ៉ាត់នាយកប្រឆាំងបទល្មើសគ្រឿងញៀនកាលពីព្រលប់ថ្ងៃទី30ខែមីនាឆ្នាំ2023វេលាម៉ោង18និង30នាទីកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក4)ដឹកដោយលោកឧត្តមសេនីយ៍ត្រីស៊ុំណារ៉ាក់នាយករងមន្ទីរនិងលោកវីរសេនីយ៍ទោគង់នៅនាយការិយាល័យសហការជាមួយកម្លាំងទំនាញនៃក្រសួងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងដោយមានការដឹកនាំសម្របសម្រួលពីលោកវង្សសាវ៉ាតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចចំណតរថយន្តផ្សារទំនើបអ៉ីអនម៉ល.3.ស្ថិតនៅភូមិព្រែកតាឡុង3សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។ ជាក់ស្ដែងក្នុងប្រតិបត្តិការនោះជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ2 នាក់÷

១.ឈ្មោះប៉ាវវាំងភេទប្រុសឆ្នាំកំណើត ១៩៨៧ជនជាតិឡាវ

២.ឈ្មោះសុខតាំងភេទប្រុសឆ្នាំកំណើត ១៩៨៧ជនជាតិខ្មែរ(វៀតណាម)។

ចាប់យកវត្ថុតាងរួមមាន÷សារធាតុញៀនប្រភេទមេតំហ្វេតាមីន(Ice)ទម្ងន់ 40គ.ក្រ530.40 ក្រាម, រថយន្ត1គ្រឿងពណ៌សម៉ាកHigh Lander។ បច្ចុប្បន្ននៅព្រឹកថ្ងៃចន្ទទី 3 ខែមេសាឆ្នាំ 2023 នេះជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ