• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៦ ព្រឹក

សូមពិសាទឹកឱ្យបានគ្រប់គ្រាន់លើសពី2 លីត្រក្នុង1ថ្ងៃបើទោះជាមិនស្រេកទឹកក៏ ដោយ

ភ្នំពេញ÷អាកាសធាតុក្តៅទៅក្តៅទៅហើយ!សូមប្រជាជនទាំងអស់ថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ។សូមពិសាទឹកឲ្យបានគ្រប់គ្រាន់លើសពី2 លីត្រក្នុងមួយថ្ងៃបើទោះជាមិនស្រេកទឹកក៏ដោយ។នេះជាការបញ្ជាក់ពីក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី2ខែមេសាឆ្នាំ 2023។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា:កុំស្ថិត នៅក្រោមកំដៅថ្ងៃផ្ទាល់យូរពេក។សូមប្រយ័ត្ននូវភាពអាចឆេះផ្ទះសម្បែងផងដែរ!សូមរីករាយសុខភាពល្អនិងសុវត្ថិភាពនាឱកាសចូលឆ្នាំប្រពៃណីខ្មែរនាពេលឆាប់ៗខាងមុខនេះ!សួស្ដីឆ្នាំថ្មី 2023!។ សូមបញ្ជាក់ថាក្រសួងធនធានទឹកនិងឧតុ និយមនៅព្រឹកថ្ងៃអង្គារទី 28 ខែមីនាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរនិងមានផ្គររន្ទះលាយឡំនឹងខ្យល់កន្ត្រាក់(ចាប់ពីថ្ងៃទី29ខែមីនា-4មេសា2023)។ នៅក្នុងសេចក្តីជូនដឹងរបស់ក្រសួងបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ÷ -ពីថ្ងៃទី 29 ខែមីនាដល់ថ្ងៃទី 1 ខែមេសាបន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបនិងខ្យល់ប្រែប្រួល។ -ពីថ្ងៃទី 2-4ខែមេសាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប(ចិន)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ ១/តំបន់ទំនាបកណ្ដាល÷ -សីតុណ្ហភាពអប្បបរមាមានពី23 -25°C -សីតុណ្ហភាពអតិបរមាមានពី 35-37°C។ -អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតខ្សោយទៅមធ្យមក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ២/តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាមាន 24-26°C -សីតុណ្ហភាពអតិបរមាមានពី35 -37°C -អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ៣/តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាមានពី 24- 26°C -សីតុណ្ហភាពអតិបរមាមានពី33-35°C -អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជនទទួលជ្រាបជាព័ត៌មាន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ