• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១១ ល្ងាច

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អ.អ.ផបន្ទាប់ពីក្រុមការងារហិរញ្ញវត្ថុFATFបាន សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ

ភ្នំពេញ÷លោកជិនម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅយប់ថ្ងៃសៅរ៍ទី 1 ខែមេសាឆ្នាំ 2023 នេះបានថ្លែងតាមរយៈប្រព័ន្ធបណ្តាញសង្គមតេឡេក្រាមផ្លូវការយ៉ាងដូច្នេះថា÷លោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានអ.អ.ផកាលពីថ្ងៃទី1នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អ.អ.ផបន្ទាប់ពីក្រុមការងារហិរញ្ញវត្ថ (Financial Action Task Force-FATF)បានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះកាលពីថ្ងៃទី24ខែកុម្ភ:ឆ្នាំ 2023 កន្លងទៅ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍បណ្ឌិតហ៊ុនម៉ាណែតនិងលោក-លោកស្រីជាសមាជិក-សមាជិកាក្រុមការងារដែលពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អ.អ.ផ.នេះលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានអ.អ.ផបានសម្ដែងនូវអំណរគុណ,កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវីរភាពរបស់លោកលោកស្រីជាសមាជិក-សមាជិកាអ.អ.ផនិងលោកលោកស្រីជាសមាជិក-សមាជិកាក្រុមការងាររបស់ក្រសួង-ស្ថាប័ននិងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាញាណក្នុងការដឹកនាំគាំទ្រនិងបានផ្តល់កិច្ចសហការយ៉ាងល្អដល់អ.អ.ផនិងដែលបានរួមចំណែកក្នុងភាពជោគជ័យជោគជ័យក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់FATFដើម្បីពង្រឹងបាននូវតម្លាភាពជំនឿទុកចិត្តនិងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។

ទន្ទឹមនេះលោឭករដ្ឋមន្ត្រីក៏សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជាដែលបានផ្ដល់ការគាំទ្រពេញលេញទាំងផ្នែកហិរញ្ញវត្ថុទាំងផ្នែកធនធានផ្សេងៗដល់អ.អ.ផដែលបានអនុញ្ញាតឲ្យ.អ.អ.ផ.អាចបំពេញបេសកកម្មរបស់ខ្លួនដោយរលូននិងទទួលបានជោគ ជ័យតាមការរំពឹងទុក។ បន្ថែមពីនេះបន្ទាប់ពីកិច្ចប្រជុំបូកសរុបការងារនេះ.អ.អ.ផ.ក៏បានរៀបចំពិធីអបអរសាទរនិងពិធីប្រគល់បណ្ណសរសើរជូនដល់តួអង្គដែលមានការពាក់ព័ន្ធនៅក្នុងក្របខណ្ឌនៃ.អ.អ.ផ.ដែលបានរួមចំណែកក្នុងការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្រទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនិងជោគជ័យនៃការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់FATFផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ