• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៦ ល្ងាច

ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ និងក្រុងតាខ្មៅរដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំ ពេញបានវិនិយោគទៅលើការពង្រីកវិសាល ភាពនៃការផលិតទឹកស្អាតបន្ថែមចំនួន 3 ទីតាំងទៀត

ភ្នំពេញ÷រដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំពេញនៅរសៀលថ្ងៃសៅរ៍ទី 1 ខែមេសាឆ្នាំ 2023 នេះបានឱ្យដឹងថាដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពល រដ្ឋក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញបានវិនិយោគទៅលើការពង្រីកវិសាលភាពនៃការផលិតទឹកស្អាតបន្ថែមចំនួន 3 ទីតាំងដែលមានដូចខាង ក្រោម÷ ១/រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី1-2សមត្ថភាពផលិតសរុប 390,000 ម3/ថ្ងៃ។ ២/រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅសមត្ថភាពផលិត 30,000ម3/ថ្ងៃ។ ៣/រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំសមត្ថភាពផលិត 5,000 ម3/ថ្ងៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងទៀតថានាពាក់កណ្ដាលឆ្នាំ 2023 ខាង មុខនេះរដ្ឋាករទឹកស្វ័យយតក្រុងភ្នំពេញគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទីសមត្ថភាពផលិត 195,000ម3/ថ្ងៃដែលនឹងជួយកាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ។

បន្ថែមពីនេះរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញសង្ឃឹមនិងជឿជាក់ថាសម្ដេច,ទ្រង់,អ្នកឧក ញ៉ា,ឯកឧត្តម,លោកជំទាវលោក-លោកស្រីមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុ គ្រោះ។ គួរជម្រាបផងដែរថាកាលពីថ្ងៃទី 31 មីនានេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអំ ពាវនាវដល់ម្ចាស់ឧស្សាហកម្មនិងសិប្បកម្មចូលរួមសន្សំសំចៃទឹកដើម្បីចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ-សង្កាត់ជាយរាជធានីភ្នំពេញនិងក្រុងតាខ្មៅដែលកំពុងខ្វះខាតទឹកប្រើប្រាស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ