• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៩ ព្រឹក

ចាប់ពីថ្ងៃទី1-10 ខែមេសាឆ្នាំ 2023 សាំងនិងម៉ាស៊ូតឡើងថ្លៃ 50 រៀលក្នុង1លីត្រ

 

ភ្នំពេញ÷តាមសេចជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃសៅរ៍ទី 1 ខែមេសាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងប្រ កាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជាគិតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី 10 ខែមេសាឆ្នាំ 2023 សាំងឡើងថ្លៃ (50 រៀល)ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ ( 50រៀល)។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ 4,250រៀលនិងម៉ាស៊ូតត្រូវលក់4,100 រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 10 ខែមេសាឆ្នាំ 2023 នឹងត្រូវលក់ 4,513 រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតា EA92និង 4,363 រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។

សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការរួម ចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាស ម្ដេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន 4 សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ 4,250 រៀលដដែលក្នុង1លីត្រនិងប្រេងម៉ាស៊ូត 4,100 រៀលក្នុង1លីត្រស ម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ