• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣០ ល្ងាច

លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍÷ដើម្បីជំរុញការសិក្សាបច្ចេកវិទ្យាឌីជីថលនៅកម្ពុ ជាក្រសួងនឹងដាក់បញ្ចូលថវិកា 20 លានដុល្លារ

ភ្នំពេញ÷ដើម្បីជំរុញលើជំនាញបច្ចេកវិទ្យាឌីជីថលឲ្យកាន់តែទូលំទូលាយដល់សិស្សា នុសិស្សលោកជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសថា÷បច្ចេកវិទ្យាឌីជីថលឲ្យកាន់តែទូលំទូលា យដល់សិស្សានុសិស្សក្រសួងនឹងដាក់ប ញ្ចូលថវិកា 20 លានដុល្លារបូកបន្ថែម 3 លានដុល្លារក្នុងមួយឆ្នាំដើម្បីជំរុញការសិក្សាបច្ចេកវិទ្យាឌីជីថល។ ជាក់ស្ដែងលោកជាវ៉ាន់ដេតបានលើកឡើងបែបនេះនៅក្នុងកម្មវិធីក្នុងពិធីបិទទិវាជាតិ"វិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍" នៅសណ្ឋាគារភ្នំពេញនៅល្ងាចថ្ងៃទី 29ខែមីនាឆ្នាំ2023នេះ។ លោករដ្ឋមន្ត្រីបានថ្លែងបន្ថែមថាវិស័យបច្ចេ កវិទ្យាឌីជីថលពិតជាសំខាន់ហើយឆាប់ៗនេះសាកលវិទ្យាល័យទាំងអស់នឹងមានប្រព័ន្ធគ្រប់គ្រងតាមបែបឌីជីថលដែលមានទិន្នន័យមួយផ្តល់ជូនដល់ក្រសួងអប់រំងាយដឹងនិងគ្រប់គ្រងព័ត៌មានបានល្អ។ លោករដ្ឋមន្ត្រីបានថ្លែងបន្តថាវិស័យបច្ចេក វិទ្យាឌីជីថលនៅក្នុងប្រទេសវៀតណាមមានអ្នកបញ្ចប់ការសិក្សារហូតដល់ 15 ម៉ឺននាក់ក្នុងមួយឆ្នាំប៉ុន្តែកម្ពុជាយើងវិញមានអ្នកប ញ្ចប់ការសិក្សាត្រឹមតែជាង 1 ពាន់នាក់នេះជាតួលេខមិនជាក់លាក់ដែលអាចក្រោមនេះឬលើសនេះតិចតួចតែប៉ុណ្ណោះ។ ជាមួយគ្នានោះលោកជាវ៉ាន់ដេតបានគូស បញ្ជាក់យ៉ាងដូច្នេះថា"កត្តាទាំងនេះហើយទើបធ្វើឲ្យក្រសួងខិតខំផ្តល់អាហារូបករណ៍ ផ្នែកបច្ចេកវិទ្យាឌីជីថលរហូតជាង 1ពាន់នាក់ដល់និស្សិតហើយបន្ថែមពីនេះក្រសួងបានរៀបចំកម្មវិធីមួយតម្រូវឲ្យសិស្សអាចមកទទួលថវិកាយកទៅសិក្សាសាលាឬសាក លវិទ្យាល័យណាក៏ដោយឱ្យតែពួកគេបានប្រឡងជាប់ក្នុងនោះក្រសួងបានដាក់ថវិកា 20 លានដុល្លារបូក3លានដុល្លារក្នុងមួយឆ្នាំបន្ថែមដើម្បីទ្រទ្រង់ការងារសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល"។ ចំពោះកម្មវិធីថវិកានេះដែរលោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាក្រសួងឧស្សាហកម្មវិទ្យា សាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក៏អាចស្នើ សុំមូលនិធិខ្លះដើម្បីស្រាវជ្រាវនិងបណ្ដុះប ណ្ដាលបច្ចេកវិទ្យាផ្សេងៗទៀតផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ