• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០៥ ព្រឹក

មន្ត្រីជាន់ខ្ពស់សុខាភិបាលបានបង្ហាញរបៀបការពារនិងសង្គ្រោះបឋមពេលអាកាសធាតុក្តៅខ្លាំងហើយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ÷រដូវក្តៅងាយធ្វើរងគ្រោះប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋក៏ដូចជាសត្វនិងសត្វពាហន:ផ្សេងៗខណៈការផ្លាស់ប្ដូរអា កាសធាតុឡើងកំដៅប្រឈមទៅនឹងបញ្ហាជាច្រើនចំពោះសុខភាពនិងរូបរាងកាយ។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានប ង្ហាញពីរបៀបការពារខ្លួននិងសង្គ្រោះបឋមនៅពេលអាកាសធាតុក្តៅខ្លាំងខណៈបច្ចុ ប្បន្នកម្ពុជាកំពុងទទួលរងនូវអាកាសធាតុក្តៅខ្លាំងដែលមានសីតុណ្ហភាពរហូតដល់ 37អង្សាសេ។ អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងលោកវេជ្ជបណ្ឌិតលូសុវ៉ាន់នៅរសៀលពីថ្ងៃទី 29 មីនានេះថានៅខែមេសាខាងមុខនេះជារដូវក្តៅដែលទាមទារឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននិងការពារសុខភាពឲ្យបានល្អទាំងអស់គ្នាចៀសវាងនូវការជំងឺមួយចំនួនដូចជាជំងឺបេះដូង,ជំងឺសួត,រាករូស,ការដួលសន្លប់ដោយសារខ្វះជាតិទឹក,ការបរិភោគចំណីអាហារមិនស្អាតនិងមិនមានអនាម័យនិងជំងឺឆ្លងផ្សេងៗទៀតពិសេសកុមារតូចៗត្រូវប្រុងប្រយ័ត្នចំពោះជំងឺពង បែកដៃជើងដែលជំងឺនេះឆ្លងតាមរយ:លា មកនិងទឹកមាត់អ្នកជំងឺ។ លោកត្រជាក់បណ្ឌិតលីសុវ៉ាន់មានប្រសា សន៍បន្តថាក្នុងករណីឃើញកុមារមានជំងឺពងដៃជើងនេះត្រូវដាក់ឲ្យអ្នកជំងឺនៅដាច់តែឯងរហូតដល់ជាសះស្បើយទើបអនុ ញ្ញាតឲ្យលេងជាមួយក្មេងៗទៀតបាន។

លោកវេជ្ជបណ្ឌិតបានណែនាំឲ្យប្រជាពល រដ្ឋពិសាទឹកឲ្យបានច្រើនយ៉ាងហោចណាស់2លីត្រក្នុង1ថ្ងៃចៀសវាងការបរិភោគភេសជ្ជៈផ្អែមខ្លាំងកុំនៅក្រោមកម្ដៅថ្ងៃយូរពេកត្រូវស្លៀកសម្លៀកបំពាក់ស្ដើងនិងស្លៀកពាក់ខោអាវវែងៗការពារកម្តៅថ្ងៃដើម្បីការពារសុខភាពនៅពេលអាកាសធាតុក្តៅខ្លាំង។ ជាមួយគ្នានេះដែរត្រូវប្រកាន់ខ្ជាប់នូវអនា ម័យនិងសុវត្ថិភាពចំណីអាហារល្អជាប់ជានិច្ចត្រូវបរិភោគចំណីអាហារឆ្អិនល្អនិងទុកដាក់ម្ហូបអាហារឲ្យបានត្រឹមត្រូវនិងមានអនាម័យត្រូវចម្អិនម្ហូបឲ្យបានឆ្អិនល្អលាងសម្អាតរបស់ប្រើប្រាស់ឲ្យបានស្អាតល្អដើម្បីចៀសវាងនូវការចម្លងរោគផ្សេងៗឬការពុលចំណីអាហារ។ លោកបញ្ជាក់បណ្ឌិតបានបន្ថែមថានៅពេលមានបញ្ហាសុខភាពត្រូវប្រញាប់នាំអ្នកជំងឺមកកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលជិតបំផុតដើម្បីគ្រូពេទ្យពិនិត្យព្យាបាលជំងឺបានទាន់ពេលវេលា។

សូមបញ្ជាក់ថាយោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី 29 ខែមីនាដល់ថ្ងៃទី 4 ខែមេសាឆ្នាំ 2023 ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបខ្យល់ប្រែប្រួលនិងជ្រលងសម្ពាធទាបពីប្រទេសចិនធ្វើឲ្យមានសីតុណ្ហភាពពី23ដល់37អង្សាបង្កឲ្យមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមអាចមានផ្នែកភ្លៀងធ្លាក់ក្នុងបរមាណបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ពាក់ព័ន្ធនឹងការជួយសង្គ្រោះអ្នកដួលសន្លប់លោកវេជ្ជបណ្ឌិតលីសុវ៉ាន់បានបញ្ជាក់ថាពេលឃើញមានករណីដួលសន្លប់ត្រូវដាក់អ្នកជំងឺឲ្យសម្រាកដោយលើកជើងឡើងលើបន្តិចឬកល់ជើងឲ្យខ្ពស់ដើម្បីឲ្យចរន្តឈាមហូរមកខួរក្បាលត្រូវដោះឬបន្ធូរសម្លៀកបំ ពាក់អ្នកជំងឺកុំនៅឈររោមអ្នកដួលសន្លប់ព្រោះវាធ្វើកាន់តែមានបរិយាកាសថប់ថែមទៀតឲ្យអ្នកជំងឺពិសាទឹកឆ្អិនឬទឹកស្អាតប្រសិនបើគាត់នៅពិសាបាន។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ