• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៧ ព្រឹក

ស្ត្រីមេម៉ាយមានជំងឺប្រចាំកាយប្រើកូនឲ្យទៅទិញថ្នាំពេទ្យពេលកូនមកវិញស្លាប់ គួរឲ្យសង្វេគ

ភ្នំពេញ÷មានការភ្ញាក់ផ្អើលមួយបានកើត ឡើងខណៈដែលស្ត្រីមេម៉ាយម្នាក់មានជំងឺប្រចាំកាយហើយបានប្រើកូនស្រីឲ្យទៅទិញថ្នាំពេទ្យមកលេបតែពេលកូនស្រីត្រឡប់មកវិញស្រាប់តែម្ដាយដាច់ខ្យល់ស្លាប់ក្នុងបន្ទប់ជួលបាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 9និង 30 នាទីយប់ថ្ងៃទី 28 ខែមីនាឆ្នាំ 2023 នៅក្នុងបន្ទប់ជួលក្រោយអតីតស៊ីឡាំងហួភូមិត្នោតជ្រុំសង្កាត់បឹងទំពុនទី2 ខណ្ឌមានជ័យរាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះសុងចំរើនភេទស្រីអាយុ 55 ឆ្នាំមុខរបររើសអេតចាយស្នាក់ នៅបន្ទប់ជួលម្ដុំក្រោយអតីតស៊ីឡាំងហួក្នុងសង្កាត់បឹងទំពុនទី 2 ខណ្ឌមានជ័យរាជធា នីភ្នំពេញមានស្រុកកំណើតនៅស្រុកខ្សាច់ កណ្ដាលខេត្តកណ្ដាល។ បើតាមការរៀបរាប់របស់អ្នកជិតខាងក៏ដូច ជាកូនស្រីវ័យ 10 ឆ្នាំរបស់សពរងគ្រោះបានឲ្យដឹងថាស្ត្រីខាងលើជាស្ត្រីមេម៉ាយមានកូន 2នាក់ដោយប្ដីទើបតែស្លាប់ចោលប៉ុន្មានខែមុននេះដោយជនរងគ្រោះប្រកបមុខរបររើសអេតចាយដើម្បីចិញ្ចឹមជីវិតនិងមានជំងឺប្រចាំកាយដូចជាជំងឺបេះដូងនិងជំងឺផ្សេងៗទៀតហើយប៉ុន្មានថ្ងៃចុងក្រោយនេះស្ត្រីរង គ្រោះចេះតែត្អូញត្អែរពីជំងឺតែមិនហ៊ានទៅមន្ទីរពេទ្យទេដោយសារតែអត់លុយសុខចិត្តឱ្យកូនទៅទិញថ្នាំឲ្យលេបតែលុយដែលគាត់មានតិចតួចក្នុងខ្លួនប៉ុណ្ណោះ។ ប្រភពដដែលបានបន្តទៀតថាលុះមកដល់យប់ថ្ងៃកើតហេតុស្ត្រីរងគ្រោះលែងឃើញដើរចេញពីបន្ទប់ជួលរហូតទាល់តែដល់ម៉ោងកើតហេតុអ្នកជិតខាងទៅមើលឃើញស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយ។ ដោយឡែកតាមសម្ដីកូនស្រីអាយុ 10 ឆ្នាំវិញបាននិយាយទាំងទឹកភ្នែកថាមុនពេលម្ដាយរបស់នាងស្លាប់ម្ដាយរបស់នាងបានប្រើឲ្យទៅទិញថ្នាំឈឺធ្មេញឱ្យលេបលុះត្រ ឡប់មកវិញក៏ឃើញម្ដាយរបស់ខ្លួនស្លាប់បាត់ទៅហើយ។ ក្រោយពេលកើតហេតុបន្ទាប់ពីពិនិត្យរួច រាល់ហើយសមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់សពឱ្យសាច់ញាតិរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលនិងសូមអំពាវនាវដល់សប្បុរសជននានាឲ្យជួយដល់គ្រួសារសពជាពិសេសកូន ស្រីអាយុ 10 ឆ្នាំដែលរស់នៅកំព្រានេះផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ