• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៦ ព្រឹក

មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងសុខាភិបាលអំពាវនាវឲ្យក្រុមគ្រូពេទ្យប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវ:ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើមនឹងសេវា កម្មរបស់វិស័យសុខាភិបាល

ភ្នំពេញលោកសាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានតម្រង់ទិសឲ្យក្រុមគ្រូពេទ្យប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវ:ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើមនឹងសេវាកម្មរបស់វិស័យសុខាភិបាលរបស់យើង។

លោកបានអំពាវនាវបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខា ភិបាលឆ្នាំ 2022 និងលើកទិសដៅការងារឆ្នាំ 2023របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៩ខែមីនាឆ្នាំ 2023នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកសាស្ត្រាម៉មប៊ុនហេងនិងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកសាស្ត្រាចារ្យម៉មប៊ុនហេងបានមាន ប្រសាសន៍លើកឡើងថាក្រោមការដឹក នាំរបស់សម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែនបានយកចិត្តទុកដាក់ខ្លាំងលើវិស័យសុខាភិបាលពិសេសសុខុមាលភាពប្រជាពលរដ្ឋ។នៅឆ្នាំ2030ខាងមុខរាជ រដ្ឋាភិបាលបានកំណត់គោលដៅតម្រង់ទិសរយៈពេលមធ្យមនិងរយ:ពេលវែងក្នុងការ គ្រប់គ្រងធនធានមនុស្សស្ថិរភាពនយោ បាយដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើន។ លោកបន្តថាសម្ដេចតេជោហ៊ុនសែនបាន សម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការដាក់ចេញនូវវិធានការឆ្លើយតបពិសេសយុទ្ធសាស្ត្របង្ការទប់ស្កាត់ជំងឺកូវីដ-19រហូតទទួលបានជោគជ័យនិងបានបើកឲ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញនៅឆ្នាំ 2021 ។លោកបានបន្តថាតាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាលបានបង្ហាញពីការយ៉ាងល្អរបស់មន្ត្រីនិងដៃគូអភិវឌ្ឍន៍តាមរយ:ការពិនិត្យសមិទ្ធផលដែលបានធ្វើរួមគ្នាក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពពិសេសការតម្រង់ទិសឲ្យក្រុមគ្រូពេទ្យអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវ:ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋពេញចិត្តនឹងសេវាកម្មរបស់យើង។ លោកងីមានហេងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា÷ អង្គសន្និបាតសម្រេចបាននូវសមិទ្ធផលនិងស្នាដៃការងារជាច្រើនជាពិសេសការចូលរួមយ៉ាងសកម្មបំផុតក្នុងបេសកកម្មជាប្រវត្តិ សាស្ត្រដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19នាកន្លងមករហូតទទួលបានជោគជ័យ។ជាមួយគ្នានេះអង្គសន្និបាតបានប្តេជ្ញារួមគ្នាដើម្បីពុះពារជម្នះគ្រប់ឧបសគ្គដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាននិងបានឯកភាពទិសដៅអនុវត្តន៍ការងារឆ្នាំ.2023របស់មន្ទីរសុខាភិបាលបន្ថែមលើលទ្ធផលបញ្ហាប្រឈមនិងទិសដៅមួយ ចំនួន។អង្គសន្និបាតបានឯកភាពគោរពស្នើសុំរដ្ឋបាលរាជធានីភ្នំពេញដើម្បីបង្កើតគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ថ្នាក់ខណ្ឌដើម្បីពង្រឹងយន្តការតាមដានត្រួតពិនិត្យសេវាសុខាភិបាលឯកជនឲ្យកាន់តែមាន ប្រសិទ្ធភាព។ លោកបញ្ជាក់ផងដែរថាដើម្បីឆ្លើយតបទៅ នឹងព្រឹត្តការណ៍សំខាន់ៗក្នុងឆ្នាំ 2023 ខាងមុខនេះអង្គសន្និបាតទាំងមូលក៏បានកំណត់ទិសដៅភារកិច្ចនិងការទទួលខុស ត្រូវរួមគ្នាក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-19និងជំងែកាសាហាវផ្សេងៗទៀតព្រម ទាំងត្រៀមលក្ខណៈរួចជាស្រេចក្នុងការចូល រួមសហការផ្តល់សេវាសុខាភិបាលចាំបាច់ផ្សេងៗក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី 32 និងប៉ារ៉ាហ្គេមលើកទី12ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ