• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៨ ព្រឹក

កម្ពុជា-ម៉ារ៉ុក បានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស

កម្ពុជា និងរដ្ឋាភិបាលម៉ារ៉ុក បានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសជាមួយគ្នា ដើម្បីជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ។ ការសម្រេចចុះហត្ថលេខានេះ ធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣។ ចំពោះការចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ភាគីកម្ពុជាតំណាងដោយបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងភាគីម៉ារ៉ុក តំណាងដោយ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស និងអនុស្សរណៈយោគយល់ជាមួយបណ្តាប្រទេសនានា នៅលើពិភពលោកបានចំនួន ៤៨ ប្រទេសហើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ