• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥១ ព្រឹក

បាញ់សម្លាប់ប្រពន្ធម៉ែក្មេកនិងប្អូនថ្លៃនៅខេត្តកំពង់ធំបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនៅមុខផ្នូរដូនតា

ខេត្តកំពង់ធំ÷បុរសដែលបាញ់សម្លាប់ប្រពន្ធម្តាយក្មេកនិងប្អូនថ្លៃនៅខេត្តកំពង់ធំបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនៅមុខផ្នូរដូន តា។នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោកឃួនងួនស្នងការរងនគរបាលខេត្តកំ ពង់ធំទទួលផែនព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី 28 ខែមី នាឆ្នាំ 2023 នេះ។ លោកបន្តថាជនសង្ស័យជាឃាតករមុនបាញ់សម្លាប់ខ្លួនឯងបានសរសេរនូវពាក្យជាច្រើនរួចបាញ់នៅកន្លែងផ្នូរជីដូនជីតាសាច់ញាតិរបស់ខ្លួននៅវេលាម៉ោងប្រមាណជាង8ព្រឹកថ្ងៃទី 28 ខែមីនាឆ្នាំ 2023។

សូមបញ្ជាក់ថាព្រោះតែសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពេកបុរសម្នាក់បានបាញ់សម្លាប់ខ្លួនបន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្មនៅយប់ថ្ងៃទី 27 ខែមីនាឆ្នាំ 2023 វេលាម៉ោង 20និង20នាទីនៅផ្ទះជនរងគ្រោះក្នុងភូមិដំរីងាប់ឃុំអណ្តូងពោធិ៍ស្រុកតាំងគោកខេត្តកំពង់ធំ។

ជនសង្ស័យមានឈ្មោះទឹមសុវណ្ណធារិទ្ធភេទប្រុសអាយុ 29 ឆ្នាំមានស្រុកកំណើតនៅខេត្តសៀមរាបបច្ចុប្បន្នរស់នៅភ្នំពេញផ្លូវលេខ 2004បុរីសឡាមុខរបរជាងចាក់សាក់និងស្រោបបន្តោងព្រះបានធ្វើសកម្ម ភាពយកកាំភ្លើងបាញ់ក្រុមគ្រួសារជនរង គ្រោះកំពុងអង្គុយលេងជុំគ្នានៅក្រោមផ្ទះ។ ជនរងគ្រោះមាន១-ឈ្មោះសួសផាតភេទស្រីអាយុ 56 ឆ្នាំ

2-ឈ្មោះហៀងសុធីនភេទប្រុសអាយុ 10 ឆ្នាំ 3និង3- ឈ្មោះហៀងរតនាភេទស្រីអាយុ 18 ឆ្នាំត្រូវជាប្រ ពន្ធជនសង្ស័យ។ ឃាតករបានសរសេរមុនពេលបាញ់សម្លាប់ខ្លួនដោយសមត្ថកិច្ចបានឃើញនៅវេលាម៉ោង 10ព្រឹកថ្ងៃទី 28ខែមីនាឆ្នាំ 2023 នេះថា

÷លោកប៉ាអ្នកម៉ាក់កូនស្រឡាញ់អ្នកទាំង2ខ្លាំងណាស់រួមទាំងបងប្អូនទាំងអស់ពេលនេះកូនបានមកដល់ផ្នូរម៉ានិងកុងនៅសានគរហើយកូនចង់នៅទីនេះជាមួយគាត់ឲ្យកូនសុំទោសអ្នកទាំង2និងបងប្អូនទាំង អស់គ្នាផងប៉ាម៉ាក់កុំខឹងនឹងកូនអីកូនពិបាកទទួលយកណាស់ហេតុអ្វីបានជាគេមកបំបែកបំបាក់កូនបែបនេះទៅវិញប៉ាម៉ាក់សូមអ្នកទាំង2កុំកើតទុក្ខអីកូនសុំខមាលទោសអ្នកទាំង2និងបងប្អូនទាំងអស់ពីចម្ងាយផង,បងអូរ,បងក្តី,អាតូច,អាហេង,មីអូនជួយមើលថែលោកប៉ាអ្នម៉ាក់ផងខ្ញុំហត់ហើយខ្ញុំចង់សម្រាកសូមអ្នកទាំងអស់គ្នាកុំជេរខ្ញុំអីអ្នកមិនមែនខ្ញុំអ្នកមិនដឹងនោះទេថាវាពិបាកទទួលយកខ្លាំងប៉ុនណាអាហេងវីដេអូុមេរៀនស្រោបប្លាស្ទិកដែលបងឆាតឲ្យរៀនប្រឹងប្រែងរៀនឲ្យចេះហើយយកចិត្តទុកដាក់ឲ្យល្អផងត្រូវព្យាយាមឲ្យស្អាតដូចបងបងជួយបានត្រឹមហ្នឹងបងលាហើយជាចុងក្រោយសូមលោកប៉ាអ្នកម៉ាក់និងបងប្អូនទាំងអស់ជួយកប់ខ្ញុំឲ្យនៅជាមួយម៉ានិងកុងនៅទីនេះផងចុះមិនចាំបាច់ធ្វើបុណ្យទេកុំឲ្យអស់លុយព្រោះខ្ញុំមនុស្សមិនបានការពេលនេះខ្ញុំបានក្លាយជាឃាតកសម្លាប់មនុស្សហើយច្បាប់គេមិនលើកលែងឲ្យខ្ញុំទេ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ