• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៩ ព្រឹក

ចាប់ពីថ្ងៃទី 29 ខែមីនា-4 ខែមេសាឆ្នាំ 2023 អាចនឹងមានភ្លៀងធ្លាក់ផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃអង្គារទី28ខែមីនាឆ្នាំ2023នេះបានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរនិងមានផ្គររន្ទះលាយឡំនឹងខ្យល់កន្ត្រាក់(ចាប់ពីថ្ងៃទី 29 ខែមីនា -4ខែមេសាឆ្នាំ2023)។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថាព្រះរាជាកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ÷

-ចាប់ពីថ្ងៃទី 29ខែមីនាដល់ថ្ងៃទី 1ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបនិងខ្យល់ប្រែប្រួល

-ពីថ្ងៃទី2-4ខែមេសាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប(ចិន) ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷

1-តំបន់ទំនាបបកណ្ដាល÷ -សីតុណ្ហភាពអប្បបរមា 23-25°C -សីតុណ្ហភាពអតិបរមាមានពី35 -37°C

-អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមក្នុងនោះក៏មានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ 2-តំបន់ខ្ពង់រាប÷

-សីតុណ្ហភាពអប្បបរមាមានពី24-26°C -សីតុណ្ហភាពអតិបរមាមានពី35-37°C

-អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ 3-តំបន់មាត់សមុទ្រ÷

-សីតុណ្ហភាពអប្បបរមាមានពី24 -26°C -សីតុណ្ហភាពអតិបរមាមានពី33-35°C

-អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ