• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៨ ព្រឹក

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធសារធាតុញៀន នៅស្រុកត្រាំកក់ ខេត្តតាកែវ

ថ្ងៃទី១៨ខែ កក្កដាឆ្នាំ២០២២វេលាម៉ោង១៨និង១០នាទី ដោយមានបទបញ្ជារយ៉ាងមើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជាងទងបានធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចផ្លូវចូលភូមិស្ថិតនៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនសាកសួរជនសង្ស័យចំនួន០១នាក់ : ឈ្មោះ នាង ណែម ភេទប្រុសអាយុ ៣២ឆ្នាំ ភូមិមឿងចារឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវ និងធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៨កញ្ចប់តូចនៅលើខ្លួនជនសង្ស័យ ហើយថ្នាំញៀនដែលខ្លួនយកមកគឺយកមកពីឈ្មោះ តូង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃឈើទាល ឃុំពពេល ស្រុកត្រាំកក់ភ្លាមនោះសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ