• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៣ ព្រឹក

សប្តាហ៍ទី 4 ថ្ងៃនៃខែមីនាកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង 30 ម៉ឺននាក់

ភ្នំពេញ÷សប្តាហ៍ទី 4 ចាប់ពីថ្ងៃទី 20- 26 ខែមីនាឆ្នាំ 2023 កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងចំនួន 304,964នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន256,094នាក់និងភ្ញៀវ បរទេសផ្ទៃក្នុងមានចំនួន 48,870នាក់។នេះបើយោងតាមការបញ្ជាក់ពីក្រសួងទេស ចរណ៍នៅថ្ងៃទី 28 ខែមីនាឆ្នាំ 2023។

ក្រសួងទេសបានបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗរួមមាន÷

-ខេត្តព្រះសីហនុ 69,477 នាក់ -រាជធានីភ្នំពេញ 38,773 នាក់ -ខេត្តសៀមរាប37,394 នាក់

-ខេត្តបាត់ដំបង 25,974 នាក់ -ខេត្តកំពត 24,929 នាក់ -ខេត្តស្វាយរៀង 18,241 នាក់ -ខេត្តកំពង់ចាម 15,402 នាក់ -ខេត្តពោធិ៍សាត់10,699នាក់

- ក្រសួងទេសចរណ៍បានលើកឡើងថានាសប្តាហ៍កន្លងមកភ្ញៀវទេសចរជាតិ

- អន្តរជាតិដែលបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី 21 ខែមីនាឆ្នាំ 2023 ដែលជាថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាហើយ ក៏ចំថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទ អង្គរវត្ត(សមរាត្រីEquinox)មានចំនួន8,726នាក់ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន2,226នាក់។

សណ្ឋាគារផ្ទះសំណាក់និងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ៗដូចជាខេត្តសៀមរាប,តំបន់ឆ្នេរពិសេសខេត្តព្រះសីហនុនិងខេត្តមណ្ឌលគិរីជាដើមបានទទួលការកក់ជាបណ្ដើរៗសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខខណៈដែលក្រុមហ៊ុនទេសចរណ៍និងការីទេសចរណ៍នានាក៏បានលក់កញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំនេះពិសេសកញ្ចប់ទស្សន កិច្ចសម្រាប់អង្គរសង្ក្រាន្តនៅខេត្តសៀមរាប។ មន្ទីរទេសចរណ៍រាជធានី-ខេត្តបាននិងកំពុងខិតខំផ្សព្វផ្សាយសរាចរណែនាំដែលក្រសួងទេសចរណ៍បានដាក់ចេញកាលពីថ្ងៃទី 21 ខែមីនាឆ្នាំ 2023 ស្ដីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរនិងការពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិពិសេសការបញ្ជាក់បង្ហាញតម្លៃសេវានិងការប្រើប្រាស់អក្សរជាតិលើតារាងតម្លៃជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ