• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៥ ល្ងាច

វិមានកីឡដ្ឋានដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោដែលកើត ឡើងពីចំណងមិត្តភាពកម្ពុជា-ចិនជាជំនួយ ឥតសំណងពីមិត្តចិន

ភ្នំពេញ÷វិមានកីឡាដ្ឋានដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេ ជោដែលកើតឡើងពីចំណងមិត្តភាពកម្ពុជា-ចិនជាជំនួយឥតសំណងពីមិត្តចិនដែលស្ថិតក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារាជនីភ្នំពេញ។នេះជាការលើក ឡើងមកបញ្ជាក់ដោយលោកកើតឆែអភិ បាលរងរាជធានីភ្នំពេញនៅថ្ងៃទី 27 ខែមីនាឆ្នាំ 2023។ លោកកើតឆែអភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ឲ្យដឹងថា"វិមានកីឡដ្ខាន" បានសាងសង់លើទំហំផ្ទៃដីប្រមាណ 16,22 ហិកតាទំហំសំណង់ប្រហែល8,24 ម៉ឺនម៉ែត្រការ៉េគឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ 6 ម៉ឺននាក់ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិនិងអន្តរជាតិធំៗកម្រិតពិភពលោក។ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។ លោកកើតឆែអភិបាលរងរាជធានីភ្នំពេញក៏សូមរម្លឹកថាវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ"វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ"បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី18ខែធ្នូឆ្នាំ2021ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាលោកនិងលោកវ៉ាងវិនធានឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ