• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១៩ ព្រឹក

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់រួមនឹងថ្នាំញៀនជាង 13 គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាប2ទីតាំងផ្សេងគ្នា

ភ្នំពេញ÷មន្ត្រីជាន់ខ្ពស់នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងនៅថ្ងៃចន្ទទី 27 ខែមីនាឆ្នាំ 2023 នេះថា÷កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញចុះបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំចំនួន2 គោលដៅផ្សេងគ្នាក្នុងរាជធានីភ្នំពេញដោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងរឹបអូសថ្នាំញៀន13គីឡូក្រាម។ មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា÷

ករណីបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី 26 ខែមីនាឆ្នាំ 2023 ដោយមានការដឹកនាំសម្របសម្រួលពីលោកអ៊ំុសុភក្តិព្រះរាជអាជ្ញារងសាលាដំ បូងរាជនីភ្នំពេញកម្លាំងជំនាញការិយាល័យ (ក10)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ2គោលដៅផ្សេង គ្នា÷

គោលដៅទី1បណ្ដោយផ្លូវជាតិលេខ 1 សង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញនិងគោលដៅទី2ផ្ទះលេខ109ផ្លូវ 217សង្កាត់អូឬស្សីខណ្ឌ 7មករារាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះនៅសុខ ភេទប្រុសជនជាតិខ្មែរអាយុ 42 ឆ្នាំដោយរឹបអូសវត្ថុតាងគ្រឿងញៀនកេតាមីន (Ketamine)1កញ្ចប់ធំសញ្ញារូបប៉ាន់តែ ,កញ្ចប់ពណ៌ក្រហម100កញ្ចប់(សង្ស័យសារធាតុគ្រឿងញៀន),កញ្ចប់ពណ៌ស 100កញ្ចប់(សង្ស័យសារធាតុញៀន)និងកញ្ចប់ពណ៌ខៀវ 100 កញ្ចប់(សង្ស័យសារធាតុញៀន)។សរុបគ្រឿងញៀនចំនួនជាង13គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ