• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៣ ព្រឹក

លោករដ្ឋមន្ត្រីឌិតទីណាពិភាក្សាការងារជា មួយលោកTASSILO BRINZERប្រធានសភាពាណិជ្ជកម្មអឺរ៉ុប[EUROCHAM]ប្រ ចាំកម្ពុជា

ភ្នំពេញ÷នៅព្រឹកថ្ងៃទី 27 ខែមីនាឆ្នាំ 2023 លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំបានជួបពិភាក្សាការងារជាមួយលោកTassilo Brinzerប្រធានសភាពាណិជ្ជកម្មអ៉ឺរ៉ុប (EuroCham)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងសហការីនៅទីស្ដីការក្រសួងកសិ កម្មរុក្ខាប្រមាញ់និងនេសាទ។ ក្នុងពិធីជំនួបនេះលោករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរចំពោះសមាសភាពប្រធាននិងអនុប្រធានថ្មីព្រមទាំងស្វាគមន៍និងគាំទ្រចំពោះក្រុមការងារពិសេសផ្តោតលើវិស័យកសិកម្ម។ជាមួយគ្នានេះដែរលោកបានស្នើឲ្យមានការជំរុញការធ្វើការកសិកម្មល្អ(GAP)និងផ្តោតលើមុខដំណាំគន្លឹះឲ្យមានគុណភាពខ្ពស់ព្រមទាំងនិរន្តរភាពក សិកម្ម។

លោករដ្ឋមន្ត្រីបានថ្លែងប្រាប់ក្រុមការងារ Euro Chamត្រូវតែយកចិត្តទុកដាក់វិភាគនិងធានាផលចំណេញសម្រាប់កសិករ។លោកបញ្ជាក់ថាក្រសួងនឹងត្រៀមខ្លួនជា ស្រេចក្នុងការជំរុញនិងគាំទ្រដល់វិស័យឯកជនជាពិសេសការផ្ដល់អ្នកបច្ចេកទេសដើម្បីបង្រៀនដល់កសិករឲ្យផលិតកសិផលស្របតាមស្តង់ដាររបស់ទីផ្សារអឺរ៉ុបតាមរយ:ការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contrac Farming)ដោយមានការ ធានា។ លោករដ្ឋមន្ត្រីបានស្នើឲ្យEuroCham ពិនិត្យលទ្ធភាពធនាគារអឺរ៉ុបក្នុងការទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបនិងព្យាយាមផ្តល់នូវស្តង់ដារដែលអាចនាំ ចូលទៅអឺរ៉ុបបាន។

សូមជម្រាបជូនថាគោលបំណងនៃជំនួបគឺដើម្បីណែនាំពីសមាសភាពប្រធាននិងអនុប្រធានគណៈកម្មការAgriBusinessដែលទើបតែតែងតាំងថ្មីនិងពិភាក្សាអំពីការស្នើសុំកិច្ចសហការពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីរៀបចំកម្មវិធី Breakfast Talkក្រោមប្រធានបទ "Cambodia AgriBiz Updateនៅព្រឹកថ្ងៃទី 28 ខែមេសាឆ្នាំ 2023 ខាងមុខនេះ។កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិង EuroChamគឺផ្តោតទៅលើចំណុចសំខាន់ៗដូចជាផលិតកម្មប្រកបដោយនិរន្តរភាពសន្តិសុខស្បៀងច្បាប់ពលកម្មនិងផលិតកម្ម តាមកិច្ចសន្យា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ