• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៦ ព្រឹក

ចុងខែមេសាឆ្នាំនេះកម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គរដ្ឋមន្ត្រីថោងខុនចាត់ទុកឱកាសនេះបង្កើនការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា

ភ្នំពេញ÷កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី 51និងវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុនាចុងខែមេសាឆ្នាំ 2023 ខាងមុខក្រោមកក្តីរំពឹងទុកថាព្រឹត្តិការណ៍ដ៏វិសេសាលនេះនឹងក្លាយជាឱកាសជួយផ្សព្វផ្សាយបង្ហាញនិងទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។នេះជាការបញ្ជាក់ពីក្រសួងទេសចរណ៍នៅយប់ថ្ងៃទី 27 ខែមីនាឆ្នាំ 2023។ ក្រសួងទេសចរណ៍លើកឡើងថាដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចការងារនេះលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំការងារទេសចរណ៍លើកទី 51 និងវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 នេះនៅទីស្តីការក្រសួងទេសចរណ៍នារសៀលថ្ងៃទី 27 ខែមេសាឆ្នាំ 2023។ នាឱកាសនោះលោកថោងរដ្ខសក្តិអគ្គ នាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍បានឲ្យដឹងថា" កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី51"នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី 25 ខែមេសាឆ្នាំ 2023 ដោយ មានសមាសភាពចូលរួមកម្រិតHead NTOsនិងមន្ត្រីបច្ចេកទេសសរុបចំនួន 80 រូប។រីឯ"វេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 "នឹងប្រព្រឹត្តទៅនៅថ្ងៃទី26 ខែមេសាឆ្នាំ 2023 ដោយមានការចូលរួមពីប្រតិភូតំណាងប្រទេសGMSវិស័យឯកជនអ្នកព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន 180រូបនិងអ្នកសារព័ត៌មានប្រមាណ 30រូប។

លោកថោងរដ្ឋសក្តិបានបន្តថានាឱកាសនោះក៏មានការរៀបចំទីតាំងពិព័រណ៍ប្រកប ដោយនិរន្តរភាព(SustainableTourism Exhibition)ចំនួន 20ទីតាំងនៅសណ្ឋា គារឯករាជ្យដោយក្នុងនោះទីតាំងចំនួន 6 និងត្រូវរៀបចំរចនាដោយក្រសួងទេស ចរណ៍សម្រាប់ប្រទេសជាសមាជិកGMS។ក្រៅពីនេះក៏មានការរៀបចំតាំងបង្ហាញពិព័រណ៍រូបភាពគោលដៅថ្មីៗរបស់ប្រទេសជាសមាជិកGMSដោយបានរៀបចំតាមរូបភាពដែលប្រទេសGMSបានប្រគល់ជូន។ ពិសេសលើសពីនេះនឹងរៀបចំទស្សនកិច្ចនៅលើគោកនិងនៅតាមកោះ-ឆ្នេរសម្រាប់ប្រតិភូអន្តរជាតិនាថ្ងៃទី 27 ខែធ្នូឆ្នាំ 2023 ដើម្បីរួមចំណែកផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្បីនៅខេត្តព្រះសីហនុបង្ហាញដល់ប្រតិភូជាតិ-អន្តរជាតិនិងអ្នកសារព័ត៌ មានផងដែរ។ នាឱកាសនោះលោករដ្ឋមន្ត្រីថោងខុនបានចាត់ទុកព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះគឺជាឱកាសមាសមួយទៀតក្នុងការជួយផ្សព្វផ្សាយបង្ហាញដល់ប្រតិភូអន្តរជាតិក៏ដូចជាទីផ្សារទេសចរណ៍ក្រៅប្រទេសសំដៅរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាកម្ពុជាបន្ថែមទៀត។ លោកថោងខុនក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់គណៈកម្មការអន្តរក្រសួងត្រូវសហការរៀបចំកិច្ចតាមផ្នែករៀងៗខ្លួនឲ្យបានល្អប្រសើរព្រោះជាឱកាសបង្ហាញពីមុខមាត់ប្រទេសជាតិមិនអាចធ្វេសប្រ ហែសបានឡើយដូចជាការទទួលបដិសណ្ឋារកិច្ច,ការស្នាក់នៅនិងអាហារ,ការធ្វើដំណើរនិងដឹកនាំដឹកនាំជញ្ជូន,សន្តិសុខនិងសុវត្ថិភាពការរៀបចំវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធ,ការសម្ដែងសិល្បៈនិងទស្សនីយ ភាព,ការរៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ក៏ដូចជាកិច្ចពាក់ព័ន្ធផ្សេង ទៀត។ លោករដ្ឋមន្ត្រីបានណែនាំបន្ថែមឲ្យក្រុមការ ងារជំនាញផ្សព្វផ្សាយពីយុទ្ធនាការឆ្នាំទស្សនាកម្ពុជា 2023 និងឱកាសដែលកម្ពជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម។ គួរជម្រាបថាកិច្ចប្រជុំក្រុមការងារទេស ចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី 51 និងវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 គឺមានពាក់ព័ន្ធនៅប្រទេសចំនួន 5 ជាសំខាន់រួមមានកម្ពុជា,ចិន,ឡាវ,មីយ៉ាន់ម៉ា, ថៃនិងវៀតណាមហើយក៏មានវាគ្មិននិងអ្នក ជំនាញទេសចរណ៍មកពីបណ្តាប្រទេសផ្សេងទៀតដែរ៕

 

 

ចុងខែមេសាឆ្នាំនេះកម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គរដ្ឋមន្ត្រីថោងខុនចាត់ទុកឱកាសនេះបង្កើនការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ភ្នំពេញ÷កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី 51និងវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុនាចុងខែមេសាឆ្នាំ 2023 ខាងមុខក្រោមកក្តីរំពឹងទុកថាព្រឹត្តិការណ៍ដ៏វិសេសាលនេះនឹងក្លាយជាឱកាសជួយផ្សព្វផ្សាយបង្ហាញនិងទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។នេះជាការបញ្ជាក់ពីក្រសួងទេសចរណ៍នៅយប់ថ្ងៃទី 27 ខែមីនាឆ្នាំ 2023។ ក្រសួងទេសចរណ៍លើកឡើងថាដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចការងារនេះលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំការងារទេសចរណ៍លើកទី 51 និងវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 នេះនៅទីស្តីការក្រសួងទេសចរណ៍នារសៀលថ្ងៃទី 27 ខែមេសាឆ្នាំ 2023។ នាឱកាសនោះលោកថោងរដ្ខសក្តិអគ្គ នាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍បានឲ្យដឹងថា" កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី51"នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី 25 ខែមេសាឆ្នាំ 2023 ដោយ មានសមាសភាពចូលរួមកម្រិតHead NTOsនិងមន្ត្រីបច្ចេកទេសសរុបចំនួន 80 រូប។រីឯ"វេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 "នឹងប្រព្រឹត្តទៅនៅថ្ងៃទី26 ខែមេសាឆ្នាំ 2023 ដោយមានការចូលរួមពីប្រតិភូតំណាងប្រទេសGMSវិស័យឯកជនអ្នកព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន 180រូបនិងអ្នកសារព័ត៌មានប្រមាណ 30រូប។ លោកថោងរដ្ឋសក្តិបានបន្តថានាឱកាសនោះក៏មានការរៀបចំទីតាំងពិព័រណ៍ប្រកប ដោយនិរន្តរភាព(SustainableTourism Exhibition)ចំនួន 20ទីតាំងនៅសណ្ឋា គារឯករាជ្យដោយក្នុងនោះទីតាំងចំនួន 6 និងត្រូវរៀបចំរចនាដោយក្រសួងទេស ចរណ៍សម្រាប់ប្រទេសជាសមាជិកGMS។ក្រៅពីនេះក៏មានការរៀបចំតាំងបង្ហាញពិព័រណ៍រូបភាពគោលដៅថ្មីៗរបស់ប្រទេសជាសមាជិកGMSដោយបានរៀបចំតាមរូបភាពដែលប្រទេសGMSបានប្រគល់ជូន។ ពិសេសលើសពីនេះនឹងរៀបចំទស្សនកិច្ចនៅលើគោកនិងនៅតាមកោះ-ឆ្នេរសម្រាប់ប្រតិភូអន្តរជាតិនាថ្ងៃទី 27 ខែធ្នូឆ្នាំ 2023 ដើម្បីរួមចំណែកផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្បីនៅខេត្តព្រះសីហនុបង្ហាញដល់ប្រតិភូជាតិ-អន្តរជាតិនិងអ្នកសារព័ត៌ មានផងដែរ។ នាឱកាសនោះលោករដ្ឋមន្ត្រីថោងខុនបានចាត់ទុកព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះគឺជាឱកាសមាសមួយទៀតក្នុងការជួយផ្សព្វផ្សាយបង្ហាញដល់ប្រតិភូអន្តរជាតិក៏ដូចជាទីផ្សារទេសចរណ៍ក្រៅប្រទេសសំដៅរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាកម្ពុជាបន្ថែមទៀត។

លោកថោងខុនក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់គណៈកម្មការអន្តរក្រសួងត្រូវសហការរៀបចំកិច្ចតាមផ្នែករៀងៗខ្លួនឲ្យបានល្អប្រសើរព្រោះជាឱកាសបង្ហាញពីមុខមាត់ប្រទេសជាតិមិនអាចធ្វេសប្រ ហែសបានឡើយដូចជាការទទួលបដិសណ្ឋារកិច្ច,ការស្នាក់នៅនិងអាហារ,ការធ្វើដំណើរនិងដឹកនាំដឹកនាំជញ្ជូន,សន្តិសុខនិងសុវត្ថិភាពការរៀបចំវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធ,ការសម្ដែងសិល្បៈនិងទស្សនីយ ភាព,ការរៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ក៏ដូចជាកិច្ចពាក់ព័ន្ធផ្សេង ទៀត។ លោករដ្ឋមន្ត្រីបានណែនាំបន្ថែមឲ្យក្រុមការ ងារជំនាញផ្សព្វផ្សាយពីយុទ្ធនាការឆ្នាំទស្សនាកម្ពុជា 2023 និងឱកាសដែលកម្ពជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម។ គួរជម្រាបថាកិច្ចប្រជុំក្រុមការងារទេស ចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី 51 និងវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 គឺមានពាក់ព័ន្ធនៅប្រទេសចំនួន 5 ជាសំខាន់រួមមានកម្ពុជា,ចិន,ឡាវ,មីយ៉ាន់ម៉ា, ថៃនិងវៀតណាមហើយក៏មានវាគ្មិននិងអ្នក ជំនាញទេសចរណ៍មកពីបណ្តាប្រទេសផ្សេងទៀតដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ