• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៣ ព្រឹក

រយ:ពេល3សប្តាហ៍ក្នុងខែមីនានេះសម ត្ថកិច្ចផាកពិន័យនិងដកពិន្ទុបណ្ណបើកបររថយន្តចំពោះអ្នកបើកបញ្ច្រាសលើផ្លូវល្បឿនចំនួន 31 ករណី

ភ្នំពេញ÷លោកឧត្តមសេនីយ៍ត្រីវ៉ាន់ហាវ៉ារីអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនិងជាប្រធានក្រុមការងារនគរបាលចរាចរណ៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនៅថ្ងៃទី 24 ខែ មីនាឆ្នាំ 2023នេះបានឲ្យដឹងថា÷

មន្ត្រីនគរបាលចរាចរណ៍ផាកពិន័យដកពិន្ទុបណ្ណបើកបរនិងធ្វើកិច្ចសន្យាអប់រំចំពោះករណីរថយន្តបើកបរបញ្ច្រាសទិសចរាចរណ៍លើផ្លូវល្បឿនលឿនចំនួន 31 ករណីក្នុងរយៈពេល 3សប្តាហ៍ខែមីនាឆ្នាំ2023 នេះ។ លោកឧត្តមសេនីយ៍ត្រីវ៉ាន់ហាវ៉ារីបានគូសបញ្ជាក់យ៉ាងដូច្នេះថា÷នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនត្រួតពិនិត្យរថយន្តសរុបចំនួន56គ្រឿងក្នុងនោះផាក ពិន័យ 38 គ្រឿងនិងអប់រំ18 ករណីនេះបើគិតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី 21 ខែមីនាឆ្នាំ 2023។

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះបានបញ្ជាក់បន្តថាករណីដែលសម ត្ថកិច្ចផាកវិន័យច្រើនជាងគេគឺការបើកបរបញ្ច្រាសទិសដៅចរាចរណ៍តែម្ដងមានចំនួន 31 គ្រឿងត្រូវបានផាកពិន័យនិងដកពិន្ទុ។តាមការសាកសួររបស់សមត្ថកិច្ចមូលហេតុដែលនាំឲ្យពួកគាត់បើកបញ្ច្រាសទិសនេះគឺដោយសារមិនស្គាល់ភូមិសាស្ត្រផ្លូវហើយខ្លះទៀតបើកហួសផ្លូវបត់។ ចំពោះការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿននេះលោកបានអះអាងថាក្រុមការងារនគរ បាលចរាចរណ៍ផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុតែងធ្វើការត្រួតពិនិត្យជាប់ជាប្រចាំតាមរយ:កាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅតាមដងផ្លូវដើម្បីស្វែងរកបទល្មើសផ្សេងៗដែលកើតមានឡើងសំដៅមានវិធានការបង្ការនិងបង្ក្រាបបានទាន់ ពេលវេលា។

ដោយឡែកជុំវិញករណីនេះដែរប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងស ណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ឯកហេងចាន់ធារីនៅតែបន្តអំពាវនាវដល់ប្រជាពល រដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់កុំបើកបរថយក្រោយឬបញ្ច្រាសទិសដៅចរាចរណ៍ព្រោះសកម្មភាពនេះងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងខ្លួនឯងផ្ទាល់។ ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯកហេងធារីក៏អំពាវនាវដល់អ្នកបើកបរទាំងអស់ពិសេសអ្នកដែលត្រូវប្រើប្រាស់ផ្លូវល្បឿនលឿនមុនបើករថយន្តឡើងលើផ្លូវនេះត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យ បានត្រឹមត្រូវក្នុងទាំងកម្រិតទឹកប្រេងម៉ាស៊ីនប្រព័ន្ធហ្វ្រាំងប្រព័ន្ធភ្លើងសម្ពាធខ្យល់កង់សំបកកង់និងប្រេងសាំងជាដើម។

លោកប្រធាននាយកដ្ឋានបានបន្តថាបន្ទាប់ ពីច្បាស់លាស់លើលក្ខណៈបច្ចេកទេសយានយន្តហើយនោះអ្នកបើកបរត្រូវប្រើប្រាស់ផ្លូវល្បឿនលឿនដោយគោរពច្បាប់ចរាចរណ៍ពិសេសការប្រើប្រាស់ល្បឿនលឿនតាមអ្វីដែលបានកំណត់ល្បឿនបំផុត120គីឡូម៉ែត្រក្នុងមួយម៉ោង(សម្រាប់រថយន្តគ្រួសារ)និងការកំណត់ល្បឿនផ្សេងទៀតសម្រាប់រថយន្តដឹកទំនិញ។លើសពីនេះទៅទៀតត្រូវប្រើស្គាល់ឲ្យច្បាស់ពីការប្រើប្រាស់គន្លងផ្លូវដោយហាមប្រើ ប្រាស់ឈប់បន្ទាន់និងគន្លងវ៉ាជែង(ក្នុងករ ណីបើកធម្មតា)ព្រមទាំងគោរពស្លាកសញ្ញាចរាចរណ៍ដោយហាមការបើកបរបញ្ច្រាស ទិសជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ