• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤០ ព្រឹក

សម្ដេចតេជោហ៊ុនសែនទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសធុរកិច្ចអន្តរជាតិពាណិជ្ជកម្មនិងថាមពលនៃប្រ ទេសដូមីនីក

ភ្នំពេញ÷សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានាព្រឹកថ្ងៃទី24ខែមីនាឆ្នាំ 2023 នេះបានទទួលជួបពិភាក្សាការងារជាមួយនឹងលោកវីនហេនដឺសាន់(Vince Henderson)រដ្ឋមន្ត្រីការបរទេសធុរកិច្ចអន្តរជាតិពាណិជ្ជកម្មនិងថាមពលនៃប្រទេ សដូមីនីកនៅវិមានសន្តិភាព។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រីបានសម្តែងនូវការគោរពចំពោះសម្ដេចតេជោហ៊ុនសែនដែលបានដឹកនាំប្រទេសកម្ពុជាប្រកបដោយសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ។ឯក ឧត្តមបានបញ្ជាក់ថាទស្សនកិច្ចរបស់លោកពេលនេះគឺដើម្បីពង្រឹងទំនាក់ទំនងប្រទេសនិងទាំង2ឲ្យកាន់តែស៊ីជម្រៅថែមទៀតតាមរយ:ក្របខណ្ឌទ្វេភាគីនិងពហុភាគីជាពិ សេសតាមរយៈការពង្រឹងនិងពង្រីកកិច្ចស ហប្រតិបត្តិការរវាងប្រទេសទាំង2លើវិស័យកសិកម្មនិងនេសាទ។ 

ជាកិច្ចឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើទិដ្ឋាការដែលនេះជាការចាប់ ផ្ដើមដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង2។ សម្ដេចតេជោក៏បានស្វាគមន៍ផងដែរចំពោះបំណងរបស់លោករដ្ឋមន្ត្រីដែលចង់ពង្រឹងនិងពង្រីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំង2។សម្ដេចក៏បានស្នើរដល់ឯកឧត្តមរដ្ឋមន្ត្រីឲ្យពិនិត្យលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀតដូចជាវិស័យទឹសចរណ៍ជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ