• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៨ ល្ងាច

លែងលះគ្នាបានមួយឆ្នាំចិត្តនៅតែអាល័យប្តីជិះម៉ូតូមកលោតទឹកលើស្ពានជ្រោយចង្វារ បញ្ចប់ជីវិត

ភ្នំពេញ÷នៅថ្ងៃទី 23 ខែមីនាឆ្នាំ 2023 នារីវ័យក្មេងម្នាក់បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារដោយបន្សល់ទុកលេខទូរសព្ទ,ស្បែកជើងនិងម៉ូតូ1គ្រឿងខណៈទើបលែងលះប្ដីនិងមាន កូនម្នាក់អាយុ1ខួបនៅលើស្ពានលើស្ពានជ្រោយចង្វារចាស់ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹងថានារីដែលលោតទឹកសម្លាប់ខ្លួននោះមានឈ្មោះសាលីមហ្សាហ្វូរ៉ាអាយុ 23 ឆ្នាំមានទីលំនៅភូមិទី 1 សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញដែលទើប តែលែងលះប្ដីមានកូនប្រុសម្នាក់អាយុប្រ មាណ1ខួបនៅក្នុងបន្ទុក។ នៅមុនពេលកើតហេតុគេឃើញនារីរូបនេះបានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GB.2686 បានធ្វើដំណើរឡើងស្ពានជ្រោយចង្វារ។ពីកើតទៅលិចរួចក៏បានវាងមួយជុំររង្វង់មូលកួចកាណុងក៏បានត្រឡប់ទៅលើស្ពានជ្រោយចង្វារចាស់វិញ។រួចពេលចុះពីលើស្ពានបានបន្តិចក៏ឈប់ម៉ូតូដោះស្បែកជើងព្រមទាំងសរសេរទុកលេខទូរសព្ទម្តាយ016522300ទើបលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្ដង។

តាមស្ត្រីជាម្តាយបានយំរៀបរាប់ទាំងទឹក ភ្នែកថាមូលហេតុដែលធ្វើឲ្យកូនស្រីរបស់គាត់លោតទឹកសម្លាប់ខ្លួនបែបនេះដោយ សារតែមានវិបត្តិក្នុងគ្រួសារឈានទៅរកការលែងលះគ្នាប្រមាណ1ឆ្នាំមកហើយតែកូនស្រីគាត់ចិត្តមិនដាច់នៅតែអាឡោះ អាល័យប្តីគ្មានពេលល្ហែនិងបានព្យាយាមសម្លាប់ខ្លួនប្រមាណជា10ដងមកហើយតែឃាត់ទាន់។ដោយនៅមុនកើតហេតុគាត់កំពុងយោលអង្រឹងឲ្យចៅដេកស្រាប់តែកូនស្រីគាត់បានជិះម៉ូតូចេញពីផ្ទះបាត់ទៅ។

រួចដល់ពេលគាត់ទៅថ្វាយបង្គំនៅវិហារស្រាប់តែមាននារីម្នាក់បានទូរស័ព្ទប្រាប់ថាកូនស្រីបានលោតទឹកសម្លាប់ខ្លួនបាត់ហើយ។ ក្រោយពីកូនស្រីលោតទឹកសម្លាប់ខ្លួនប្តីរបស់គាត់ក៏បានទាក់ទងបងប្អូនខ្មែរឥស្លាមឲ្យជួយរាវរកដែរតែមិនទាន់ឃើញសពកូនស្រីរបស់គាត់នោះទេ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ