• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៧ ព្រឹក

រាជរដ្ឋាភិបាលកំណត់យកខេត្តចំនួន 4 ធ្វើជាប៉ូលសេដ្ឋកិច្ច

នំពេញ÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងប្រកាសថាកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋ

កិច្ចទី 4នៅខេត្តភូមិភាគឦសានលើផ្នែកកសិ-ឧស្សាហកម្ម។ សម្ដេចតេជោហ៊ុនសែនថ្លែងបែបនេះនៅថ្ងៃទី 24 ខែមីនាឆ្នាំ 2023 ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេ សាទ។ សម្ដេចតេជោថ្លែងបន្តថារាជរដ្ឋាភិបាលនឹងកំណត់យកខេត្តចំនួន 4 ធ្វើជាប៉ូលកសិ-ឧស្សាហកម្មរួមមានខេត្តពោធិ៍សាត់បាត់ដំបង,បន្ទាយមានជ័យនិងប៉ៃលិនជាប៉ូលសេដ្ឋកិច្ចទី 4។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានជំរុញឲ្យដោះស្រាយបញ្ហាចំណីសត្វដើម្បីបំផុសឲ្យមានការចិញ្ចឹមសត្វក្នុងស្រុកឲ្យបានខ្លាំងក្លា។ សម្ដេចតេជោហ៊ុនសែនបានថ្លែងថាការគ្រាន់តែជំរុញឲ្យពលរដ្ឋចិញ្ចឹមសត្វដើម្បីលក់នឹងមិនសម្រេចនោះទេប្រសិនជាចំណីសត្វនៅមានការនាំចូលនិងមានតម្លៃខ្ពស់នោះ។សម្ដេចឲ្យជាយោបល់ឲ្យមានការផលិតនូវចំណីសត្វក្នុងស្រុកដែលធ្វើឲ្យតម្លៃចំណីអាចឲ្យប្រជាកសិករអាចទទួលយកបានផងដែរ។ សម្ដេចថា÷"យើងត្រូវស្វះស្វែងរកគ្រប់វិធីទាំងអស់ដើម្បីដោះស្រាយបញ្ហាកសិកររបស់យើង"៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ