• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៩ ព្រឹក

មន្ត្រីក្រសួងព័ត៌មានចំនួន 3 រូបកំពុងបំ ពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងបណ្ដាប្រទេសអាស៊ានសម្រាប់ពិធីដង្ហែព្រះអគ្គិជ័យកីឡានិងភ្លើងគប់

ភ្នំពេញ÷មន្ត្រីក្រសួងព័ត៌មានចំនួន3 រូបកំពុងបំពេញបេសកកម្មកម្ពុជាជាប្រវត្តិ សាស្ត្រក្នុងបណ្ដាប្រទេសអាស៊ានសម្រាប់ពិធីដង្ហែព្រះអឋគ្គិជ័យកីឡានិងភ្លើងគប់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ2023។

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបញ្ជាក់ថាមន្ត្រីក្រសួងព័ត៌មានចំនួន 3 រូបបាននិងកំពុងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងបណ្ដាប្រទេសអាស៊ានក្នុងការផ្ដិតយករូបភាពសម្រាប់ពិធីដង្ហែព្រះអគ្គិជ័យកីឡានិងភ្លើងគប់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ2023។ មន្ត្រីទាំង3រូបដែលទទួលការចាត់តាំងពីក្រសួងព័ត៌មានរួមមាន÷

១-លោកខឹមសុណ្ណារ៉ាមន្ត្រីអគ្គនាយកដ្ឋានAKP

២-លោកសៀងកុសលមន្ត្រីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

៣-លោកឱរសូរិយាពង្សមន្ត្រីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

មន្ត្រីទាំង3រូបខាងលើនឹងប្រចាំការផ្តិតយកភាពនិងផ្សាយផ្ទាល់ពិសេសរាល់កម្មវិធីដង្ហែភ្លើងគប់កីឡាទៅកាន់បណ្ដាប្រទេសនានាក្នុងតំបន់អាស៊ានចាប់ពីថ្ងៃទី 24ខែមីនាដល់ថ្ងៃទី 25 ខែមេសាឆ្នាំ 2023៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ