• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៦ ល្ងាច

ក្រសួងសុខាភិបាលបញ្ជាក់ពីបច្ចុប្បន្នភាពជំងឺផ្ដាសាយ បក្សីនៅខេត្តព្រៃវែងថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2023

ភ្នំពេញ÷លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺ covid -19 ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-19)នៅថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2023បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន។

លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថាខ្ញុំសូមជម្រាបជូនសាធារណៈជនថា÷ស្ថានភាពជំងឺផ្ដាសាយ បក្សីH5N1នៅភូមិរលាំងឃុំរំលេច ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងប្រទេសកម្ពុជាពេលនេះកំពុងស្ថិតក្រោមការគ្រប់គ្រងហើយ។

មានតែ2ករណីនៃH5N1ត្រូវបានរកឃើញមកទល់ថ្ងៃទី 26ខែកុម្ភ: ឆ្នាំ 2023 ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍។ក្មេងស្រីម្នាក់(អាយុ 11ឆ្នាំ 6 ខែបានទទួលមរណភាពហើយឪពុករបស់នាងបានបញ្ជាក់ថាមានផ្ទុកមេរោគH5N1ក្រោមការមើលថែទាំនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។បន្ទាប់ពីព្យាបាលគាត់វត្ថុសំណាកបន្ថែមរបស់គាត់ត្រូវបានយកទៅធ្វើតេស្តនិងទទួលបានលទ្ធផលវិជ្ជមានទទួលព័ត៌មាននៅព្រឹកថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2023 ប៉ុន្តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាមវិធីការនៃការប្រើប្រាស់ថ្នាំ។

សរុបវត្ថុសំណាកចំនួន29(អ្នកប៉ះពាល់ផ្ទាល់16នាក់និងអ្នកមានជំងឺដូចជាគ្រុនផ្តាសាយ13 នាក់)ដែលប្រមូលបានដោយ ក្រុមអង្កេតស្រាវជ្រាវត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។សូមបន្តការប្រុងប្រយ័ត្ននិងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនលោកអ្នក.សូមអនុវត្តន៍វិធានការការពារដោយលាងដៃជាមួយសាប៊ូនិងទឹកស្អាតឲ្យបានទៀងទាត់មិនត្រូវប៉ះឬនៅឲ្យឆ្ងាយពីសត្វបក្សីឈឺឬងាប់បរិភោគអាហារឆ្អិនល្អ..ជាដើម។បើមានករណីសង្ស័យ​សូមរាយការណ៍មកអាជ្ញាធរសុខាភិបាលមូលដ្ឋានឬបើមានរោគសញ្ញាសង្ស័យត្រូវទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យក្បែរនោះឬទូរស័ព្ទទៅលេខ115៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ