• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣២ ព្រឹក

ខេត្តព្រះសីហនុនឹងបញ្ចប់គ្រាប់មីននៅចុងខែកក្កដាឆ្នាំ២០២២នេះ

ភ្នំពេញ៖លោកហេងរតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានថ្លែងសារនៅលើបណ្តាញសង្គមហកវេសប៊ុកផ្ទាល់ខ្លួននៅព្រលប់ថ្ងៃអង្គេារទី១៩ខែកក្កដាឆ្នាំ២០២២នេះថា៖ដំណើរឆ្ពោះទៅបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តព្រះសីហនុនៅចុងខែកក្កដាឆ្នាំ២០២២នេះ។


លោកហេងរតនាបានថ្លែងបន្តថាលោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុលើកមតិជាមួយលោកថាមានបំណងទៅសួរសុខទុក្ខបងប្អូន។ នេះជាផ្លូវទៅចំការមីនចុងក្រោយនៅទឹកដីខេត្តព្រះសីហនុនៅលើភ្នំថ្មតុដែលត្រូវធ្វើដំណើរលើដងភ្នំគីរីរម្យទៅកាន់ថ្មតុ។រង់ចាំជួបគ្នានភពេលផ្ទេរប្រគល់និងប្រកាសរបស់ខេត្តព្រះសីហនុជាខេត្តគ្មានគ្រាប់មីននៅក្នុងខែសីហាខាងមុខនេះតែម្តង។សូមបញ្ជាក់ថាកម្លាំងជំនាញស៊ីម៉ាក់នឹងចូលមកវាសម្រុកបោសសម្អាតនៅខេត្តកំពតបន្តទៀតប្រសិនជាគ្មានការប្រែប្រួលទេអង្គភាពស៊ីម៉ាក់មានគម្រោងបញ្ចប់ខេត្តតាកែវកំពង់ឆ្នាំងនិងខេត្តកំពង់ចាមនៅចុងឆ្នាំ២០២២ព្រមទាំងបន្តបោសសម្អាតខេត្តកំពតស្វាយរៀងនិងខេត្តកំពង់ស្ពឺឲ្យក្លាយជាខេត្តគ្មានគ្រប់មីននៅពាក់កណ្តាលឆ្នាំ២០២៣៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ