• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៤ ព្រឹក

សង្ស័យមានវិបត្តិស្នេហាយកសាំងដុតសម្លាប់ខ្លួនទាំងពីរនាក់ក្នុងផ្ទះសំណាក់ការ៉េ7

ស្វាយរៀង÷ករណីធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនបណ្ដាលឲ្យឆេះស្លាប់ទាំង2នាក់ក្នុងផ្ទះសំណាក់7777បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់និងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 7:00 និង 40 នាទីព្រឹកថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2023 នៅត្រង់ចំណុចផ្ទះសំណាក់ការ៉េ7ស្ថិតក្នុងភូមិតាណែងឃុំសង្កែស្រុករំដួលខេត្តស្វាយរៀង។

យោងតាមលោកមាសធួកអធិការស្រុករំដួលបានឱ្យដឹងថាអ្នកស្លាប់មានឈ្មោះវ៉នញាញ់ភេទប្រុសអាយុ 32 ឆ្នាំមានទីលំនៅភូមិថ្មីឃុំស្វាយចេកស្រុករំដួលនិងឈ្មោះអានចិន្តាភេទស្រីអាយុ 17 ឆ្នាំមានទីលំនៅភូមិព្រែកពកឃុំថ្នាធ្នង់ស្រុករំដួល។

តាមការបំភ្លឺរបស់លោកជុំស៊ីថាអាយុ 48 ឆ្នាំជាម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថានៅថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2023 វេលាម៉ោង 6:00 ល្ងាចមានមនុស្សប្រុសស្រីពីរនាក់បានជិះម៉ូតូមួយគ្រឿងមកជួលបន្ទប់លេខ19របស់ខ្លួនដើម្បីសម្រាកមួយយប់រហូតដល់ម៉ោង7និង 30 នាទីព្រឹកស្រាប់តែមានភ្លើងចេញពីបន្ទប់ដែលអ្នកទាំងពីរជួលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

លោកអធិការបានបញ្ជាក់ថានៅពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋថានៅត្រង់ចំណុចផ្ទះសំណាក់7777 មានអអគ្គិភ័យមួយបានកើតឡើងកម្លាំងជំនាញបច្ចេកទេសស្រុកបានសហការជាមួយជំនាញខេត្តនិងលោកវេជ្ជបណ្ឌិតនៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួលដោយមានការសម្របសម្រួលពីលោកបូរាអង្គប្រទានព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀងចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យហើយឃើញថានៅបន្ទប់លេខ19មានមនុស្សស្លាប់ចំនួនពីរនាក់។

ប្រភពបន្តថាក្រោយពិនិត្យរួចសមត្ថកិច្ចបានសន្និដ្ឋានថាសាកសពស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងដោយសារមូលហេតុមានវិបត្តិស្នេហា។ ក្រោយពិនិត្យចប់រួចរាល់សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងអារម្មណ៍ក្តុកក្តួលនិងសោកសង្រេងជាទីបំផុត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ