• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០០ ព្រឹក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១។ ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។ ទិវាជាតិទីក្រុងស្អាត នៅឆ្នាំ២០២៣នេះ ប្រារព្ធក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»។

ជាមួយនឹងការប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចេញសារលិខិតអបអរសាទរនូវទិវាដ៏មានសារៈសំខាន់នេះផងដែរ។ ក្នុងសារលិខិតអបអរសាទរនោះ សម្តេចតេជោ បានគូសរំលេចថា ការប្រារព្ធទិវាជាតិនេះ ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរ ឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍ ន៍បៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

ក្នុងសារលិខិតនោះ សម្តេចតេជោ ក៏បានគូសរំលេចដែរថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញ គួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវសន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។

ឆ្លើយតបនឹងប្រធានបទ «ទីក្រុងស្អាតបដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ» សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៥រួមមាន៖

ទី១៖ ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាពដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង និងសំខាន់បំផុតសម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាតដែលមាន លក្ខណៈប្រកួត ប្រជែង ផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាពនិងការទទួលខុសត្រូវសង្គម ស្របតាមការអនុវត្ត គម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ានដើម្បីលើកកម្ពស់ គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយ សុខុមាល ភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់និងផ្តល់ភាពកក់ក្ដៅដល់ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

ទី២៖ បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការ អភិវឌ្ឍន៍នៅតាមគោលដៅទេសចរណ៍ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុស ត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។

ទី៣៖ ត្រូវជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣- (Visit Cambodia Year 2023)» ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារ ទេសចរណ៍ពិភពលោកនិងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ឈានឆ្ពោះទៅការ ស្ដារ កំណើនទេសចរណ៍ពីវិបត្តិជំងឺកូវីដ-១៩ ពិសេសជំរុញការចូលរួមយុទ្ធនាការ «យើងជាម្ចាស់ផ្ទះ» ដើម្បី អបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយត្រូវរួម គ្នា លើក កម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្ត សញ្ញាណ ជាតិ ភាពជាខ្មែរ ទំនៀមទម្លាប់នៃការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំ តុបតែងភូមិឋានជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុល ផុស នៅ ក្នុងឆ្នាំ២០២៣នេះ។

ទី៤៖ ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍន៍ទីក្រុងតាមរយៈការជំរុញកិច្ចសហការជាតិ និងអន្តរជាតិ ការ ចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍និងការ កៀរគរប្រភពធនធាន។ ទី៥៖ បំផុសឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់ នៅ ក្នុងការអភិវឌ្ឍន៍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់ លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធវិស័យឯកជន អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ ព្រះអង្គ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន / រោងចក្រ និង ជនរួមជាតិទាំងអស់មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តឱ្យបាន ផុលផុស ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាព ស្អាត និងបៃតងនិងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមនឹងកិត្តិនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ»។

សម្តេចតេជោសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការចូលរួម គាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានា ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រ ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត និងចលនាប្រឡង ប្រណាំងទីក្រុងស្អាតប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតនារសៀលថ្ងៃនេះ ក៏នឹងមានការ ប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ សម្រាប់សុពលភាពឆ្នាំ២០២២-២០២៥ផងដែរ។ ក្នុងនោះ ជ័យលាភី ផ្ការំដួល ៣ទង មានចំនួន ៧ (៦ក្រុង និង ១ខណ្ឌ), ជ័យលាភីផ្ការំដួល ២ទង មានចំនួន ១៧ (១៤ ក្រុង និង ៣ ខណ្ឌ), ជ័យលាភីផ្ការំដួល ១ទង មានចំនួន ១៤ (៦ក្រុង និង ៨ខណ្ឌ), មិនទទួលបានចំណាត់ថ្នាក់ផ្ការំដួល មានចំនួន ៣បេក្ខភាព (១ក្រុង និង ២ខណ្ឌ)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ