• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៣ ព្រឹក

លោកឃួងស្រេង÷សូមអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគជាថវិកាគ្រឿងឧបភោគបរិភោគនិងសម្ភារៈផ្សេងៗជួយដល់សមាគមតន្ត្រីសំនៀងជនពិការដើម្បីឲ្យពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ

ភ្នំពេញ÷លោកឃួងស្រេងអភិបាលរាជភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋ,ព្រះសង្ឃ,សប្បុរសជននិងជនរួមជាតិទងអស់សូមចូលរួមបរិច្ចាគជាថវិកាគ្រឿងឧបភោគបរិភោគនិងសម្ភារ:ផ្សេងៗជួយដល់សមាគមតន្ត្រីសំនៀងជនពិការដើម្បីឲ្យពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅជាមួយយើងទាំងអសើគ្នា។

លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានអំពាវនាវបែបនេះកាលពីព្រឹកថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2023ខណ:ដែលលោកនិងលោកស្រីជាភរិយាអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាក្នុងពិធីសម្ពោធដាក់ឲ្យដុំណើតការ"អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ជនពិការភ្នែកនិងសមាគមតន្ត្រីសំនៀងជនពិការរស់នៅ"ស្ថិតនៅអគារលេខ298Dភូមិជំរៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ។

លោកឃួងស្រេងបានមានប្រសាសន៍ថា÷ជនពិការធ្លាប់បានចូលរួមជាថវិកាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-9ដើម្បីចាក់ជូនជាពលរដ្ឋ។បន្ថែមពីនេះទៀតសូម្បីតែអ្នកសុំទានក៏ធ្លាប់បានបរិច្ចាគជាថវិកាជួយរាជរដ្ឋាភិបាលផងដែរខណ:ដែលកម្ពុជាបានប្រឈមមុខដាក់គ្នាជាមួយប្រទេសថៃនៅប្រាសាទព្រេះវិហារកន្លងមក។ការចូលរួមចំណែកគ្រប់មជ្ឈដ្ឋាននេះពិតជាបានបង្ហាញឲ្យឃើញពីសាមគ្គីភាពឯកភាពផ្ទៃក្នុងដ៏រឹងមាំនិងការជឿជាក់មកលើសម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកឃួងស្រេងបានបន្តទៀតថា÷ការអញ្ជើញប្រជាពល រដ្ឋឲ្យមកចូលរួមក្នុងពិធីខាងលើនេះគឺក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងថានៅភូមិជំរៅសង្កាត់គោករកាខណ្ឌព្រែកព្នៅយើងនេះមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ជនពិការភ្នែកនិងសមាគមតន្ត្រីសំនៀងជនពិការរស់នៅ។ដូច្នេះបងប្អូនអាចជួយចែករម្លែកការលំបាកជាមួយពួកគាត់បានតាមរយ:ផ្តល់ជាអង្ករ1គីឡូក្រាម2គីឡូក្រាមឬថវិកាក្តី។

លោកឃួងស្រេងបានបន្តថានៅពេលមានបុណ្យជាតិធំៗសូមប្រជាពលរដ្ឋ,ព្រះសង្ឃសប្បុរសជននិងជនរួមជាតិទាំងអស់នឹកឃើញនិងចែករម្លែកដល់សមាគមតន្ត្រីសំនៀងជនពិការផង។នេះជាការចែករម្លែកជាប្រពៃណីល្អរបស់ដូនតារបស់យើងដែលបានធ្វើជាប់ជាប្រចាំមក។

គួរបញ្ជាក់ថា÷សមាគមន្ត្រីសំនៀងេជនពិការបង្កើតឡើងក្នុងឆ្នាំ2013ដឹកនាំដោយលោកចាបតូជាជនពិការភ្នែក។បច្ចុប្បន្នមានសមាជិកក្នុងសមាគមទាំងអស់ចំនួន654នាក់មានស្ត្រី284នាក់ដោយមានការជួយជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា,លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស្រីព្រមទាំងសប្បុរសជនមួយចំនួនធំទៀត។អគារមជ្ឈមណ្ឌលនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី15ខែកក្កដាឆ្នាំ2018និងបញ្ចប់នៅថ្ងៃទី20កុម្ភ:2020មានកម្ពស់2ជាន់រាងអក្សរLមានបន្ទប់សរុបចំនួន20បន្ទប់។

លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស្រីបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីឧបត្ថម្ភដល់សមាគមតន្ត្រីសំនៀងជនពិការនេះផងដែរដែលមានទឹកប្រាក់ប្រមាណជិត20លានរៀលជាមួយនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនធំព្រមទាំងផ្តល់អាហារ1ពេលដ៏ឆ្ងាញ់ពិសាជូនពួកគាត់ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ