• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣២ ព្រឹក

ស្លាប់និងរបួសចំនួន16 នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី24ខែកុម្ភៈ

ភ្នំពេញ÷យោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី 24 ខែកុម្ភៈឆ្នាំ 2023នេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 5នាក់(ស្រី1នាក់)របួសធ្ងន់ចំនួន 4 នាក់(ស្រី3នាក់)និងរបួសស្រាលចំនួន7នាក់(ស្រី 3 នាក់)។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននិងសណ្ដាប់ធ្នាប់សាធារណ:នៃអគ្គស្នងការរដ្ឋាននគរបាលជាតិបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួស 16 នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន8លើក។

សូមជម្រាបដែរថាយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី 24ខែកុម្ភ:នេះបានឲ្យដឹងថាចំនួនគោលដៅសរុប 105 គោលដៅមានយានយន្តចូលគោលដៅចំនួន510 គ្រឿងម៉ូតូចំនួន392គ្រឿងក្នុងនោះរកឃើញយន្តល្មើសសរុបចំនួន 477 គ្រឿងមានម៉ូតូចំនួន385គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ