• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៣ ព្រឹក

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់មាន95,46%

ភ្នំពេញ÷ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី 25ខែកុម្ភ:ឆ្នាំ2023បានបញ្ជាក់ឲ្យដឹងថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-19នៅកម្ពុជាគិតត្រឹមថ្ងៃទី25ខែកុម្ភ:ឆ្នាំ 2023÷

-ប្រជាជនអាយុ 18 ឆ្នាំឡើងមាន 103,88%ធៀបជាមួយចំនួនប្រជាជនគោលដៅ10លាននាក់។

-លើកកុមារ-យុវវ័យអាយុពី 12 ឆ្នាំទៅក្រោម 18 ឆ្នាំមាន 101,30%ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,827,348។

-លើកុមារអាយុពី 6 ឆ្នាំដល់ក្រោម 12 ឆ្នាំមាន 110,75% ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382នាក់។

-លើកុមារអាយុ5ឆ្នាំមាន142,43%ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។

-លើកុមារអាយុ 3 ឆ្នាំដល់ក្រោម5ឆ្នាំមាន 81,84%ធៀបជាមួយនឹងប្រជាជនគោលដៅ610,730 នាក់។

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប16 លាននាក់មាន95,46%។

ក្រសួងសុខាភិបាលនៅថ្ងៃទី 25ខែកុម្ភ:ឆ្នាំ2023នេះបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាមិនមានអ្នកឆ្លងកូវីដ-19 នោះទេខណៈអ្នកជាសះស្បើយ2នាក់។ 

សូមជម្រាបថាគិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2023 កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-19÷សរុបចំនួន135,652នាក់,ស្លាប់សរុបចំនួន3,056នាក់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ