• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៥ ព្រឹក

សមត្ថកិច្ចចាប់ខ្លួនឃាតកខ្មែរ-អាមេរិកយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនបាននៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ÷នៅរសៀលថ្ងៃទី 25 ខែកុម្ភៈឆ្នាំ2023នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិករណីអាណិកជនខ្មែរ-អាមេរិកវ័យ63ឆ្នាំដែលបានយកខ្សែភ្លើងឆក់សម្លាប់នៅក្នុងបុរីKCភូមិចាក់ជ្រូកសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅព្រំដែនកម្ពុជា-ថៃ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជនសង្ស័យជាឃាតកមានឈ្មោះមូលណេតអាយុ68ឆ្នាំជាអាណិកជនខ្មែរ-អាមេរិកបានរត់គេខ្លួនក្រោយកើតហេតុកាលពីព្រឹកថ្ងៃទី24ខែកុម្ភៈឆ្នាំ2023 ។សេចក្តីរាយការណ៍បានឲ្យដឹងថាជនរងគ្រោះដែលត្រូវប្តីយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នេះឈ្មោះកែវស្រីមុំអាយុ 38 ឆ្នាំអាចកើតឡើងដោយសារភ្លើងប្រចណ្ឌទើបហ៊ានធ្វើអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។

សូមបញ្ជាក់ថាបើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះបានឲ្យដឹងថាដើមឡើយគាត់ឮសំឡេងឈ្លោះប្រកែកគ្នារវាងជនរងគ្រោះនឹងប្ដី។លុះមួយសន្ទុះក្រោយមកបុរសជាប្តីបានចាក់សោចេញក្រៅរួចក៏ជិះម៉ូតូទៅបាត់។

បន្ទាប់មកក្មួយរបស់ជនរងគ្រោះចូលទៅក្នុងផ្ទះហើយឃើញជនរងគ្រោះដេកក្នុងបន្ទប់ទឹកប៉ុន្តែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុងទើបដឹងថាស្លាប់ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ប្ដីដែលជាអតីតជនខ្មែរ-អាមេរិកមានវ័យចំណាស់ហើយហើយអាចត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុន។អ្វីដែលគួរឱ្យសង្វេគគឺកូនតូចៗ2ទៀតត្រូវនៅកំព្រា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ