• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៤ ល្ងាច

ក្រសួងទេសចរណ៍សម្រេចបានផែនការប្រមាណ80%ដើម្បីឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ2023នៅខេត្តព្រះសីហនុ

ភ្នំពេញ÷នៅថ្ងៃទី 23 ខែកុម្ភៈឆ្នាំ 2023 នៅទីស្ដីការក្រសួងទេសចរណ៍លោកថោងរដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូជាមួយលោកស្រីDee Sovimolនាយកប្រតិបត្តិការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ(MTCO)និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ2023(Mekong Tourism Forum2023)និងកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ(51stGMS Tourism Working Group)ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី24ដល់28ខែមេសាឆ្នាំ2023នៅសណ្ឋាគារIndepent Hotelខេត្តព្រះសីហនុ។

តាមរយ:កិច្ចពិភាក្សាអង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម÷
១.បានឯកភាពលើរបៀបវារៈចុងក្រោយសម្រាប់កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គកិច្ចប្រជុំក្រុមការងារគម្រោងADBនិងកិច្ចប្រជុំក្រុមប្រឹក្សាការិយាល័យទេសចរណ៍មេគង្គ(MTCO Board's Meeting)ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី25ខែមេសាឆ្នាំ2023និងបានពិនិត្យនិងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងកម្មវិធីវេទិកាទេសចរណ៍មេគង្គឆ្នាំ2023នៅថ្ងៃទី26ខែមេសាឆ្នាំ2023ដោយបានបញ្ចូលវាគ្មិនជាតិនិងអន្តរជាតិសំខាន់ៗដើម្បីពិភាក្សាលើប្រធានបទទេសចរណ៍សំខាន់ដោយផ្តោតលើបច្ចេកវិទ្យាថ្មីៗការលើកកម្ពស់សមភាពយេនឌ័រនិងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។

២.អង្គប្រជុំបានឯកភាពគ្នាលើយន្តការនៃការផ្សព្វផ្សាយវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 ដោយបានរៀបចំបង្កើតគេហទំព័រសម្រាប់ផ្សព្វផ្សាយនិងចុះឈ្មោះអ្នកចូលរួមតាមរយ:htts://mekongtourism.org/pr ogram-Cambodia/ការរៀបចំបដាផ្សព្វផ្សាយផ្ទាល់និងតាមប្រព័ន្ធអនឡាញការរៀបចំប្លង់គោលទីតាំងរចនាសម្ភារៈផ្សព្វផ្សាយសំខាន់នានា

៣.បានរៀបចំពិភាក្សាលម្អិតលើពិធីការនៃការរៀបចំកម្មវិធីហូបចុកពីព័រណ៍ទេសចរណ៍ការត្រៀមទទួលស្វាគមន៍និងដឹកជញ្ជូនប្រតិភូអន្តរជាតិវាគ្មិនអ្នកសម្របសម្រួលអ្នកសារ
ព័ត៌មានអន្តរជាតិនិងវិស័យឯកជនដែលមកចូលរួមកម្មវិធីខាងលើនិងការរៀបចំសណ្ឋាគារផ្លូវការសម្រាប់ពិធីនិងសណ្ឋាគារដៃគូសម្រាប់ការស្នាក់នៅរបស់ប្រតិភូ។

៤.បានពិភាក្សាលើការរៀបចំធនធានមនុស្សដើម្បីគាំទ្រដំណើរការរៀបចំកម្មវិធីដោយបានពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចបង្កើតអនុគណ:កម្មការពាក់ព័ន្ធនិងលេខាធិការដ្ឋានសំដៅធានាប្រសិទ្ធភាពនៃការរៀបចំកម្មវិធីឲ្យបានល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ