• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៨ ព្រឹក

រមណីយដ្ឋានសម្រស់កោះហានខេត្តស្ទឹងត្រែងជាប់ចំណាត់ថ្នាក់"ស្តង់ដារអាស៊ាន"

ខេត្តស្ទឹងត្រែង÷រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍សម្រស់កោះហានគឺជារមណីយដ្ឋានមួយដែលស្ថិតនៅតាមដងទន្លេមេគង្គក្នុងតំបន់រ៉ាមសារនៃខេត្តស្ទឹងត្រែងត្រូវបានវាយតម្លៃនៅប្រទេសឥណ្ឌូនេស៊ីជាប់ពានរង្វាន់ចំណាត់ថ្នាក់"សហគមន៍អេកូទេសចរណ៍ស្តង់ដារ"អាស៊ាន"ក្នុងចំណោមសហគមន៍ផ្សេងទៀតនៃប្រទេសកម្ពុជាដែលបានដាក់ត្រកួតប្រជែង។

លោកអ៊ន់ប៉ោប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថាកាលពីថ្ងៃទី 5 កុម្ភៈកន្លងទៅនៅប្រទេសឥណ្ឌូនេស៊ីមានការប្រកួតប្រជែងផ្នែកសហគមន៍អេកូទេសចរណ៍។លោកបានជ្រើសរើសយកសហគមន៍អេកូទេសចរណ៍សម្រស់កោះហានទៅប្រកួតប្រជែងតាមរយ:ក្រសួងទេសចរណ៍ហើយមានការវាយតម្លៃជាប់ចំណាត់ថ្នាក់ស្តង់ដារអាស៊ាននេះគឺជាមោទកភាពមួយសម្រាប់ខេត្តស្ទឹងត្រែង។

លោកប្រធានមន្ទីរទេសចរណ៍បន្តឲ្យដឹងទៀតថាមកដល់ពេលនេះពានរង្វាន់ដែលជាប់ចំណាត់ថ្នាក់ស្តង់ដារអាស៊ានបានមកដល់ក្រសួងទេសចរណ៍ហើយគឺរង់ចាំតែថ្ងៃណាមួយខាងសហគមន៍នឹងទៅទទួលយកពានរង្វាន់សហគមន៍អេកូទេសចរណ៍ដែលជាប់ចំណាត់ថ្នាក់ស្តង់ដារអាស៊ាននៅក្រសួងទេសចរណ៍ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ