• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១២ ព្រឹក

វិស័យកសិកម្មគោលដៅសំខាន់គឺសន្តិសុខស្បៀងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន

ភ្នំពេញ÷លោកឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទនិងថ្នាក់ដឹកនាំកាលពីព្រឹកថ្ងៃទី 22 កុម្ភៈ ឆ្នាំ2023 បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនTechno Serve។ក្នុងជំនួបនេះលោករដ្ឋមន្ត្រីបានសម្តែងនូវស្វាគមន៍ចំពោះក្រុមហ៊ុនដែលស្វែងរកការសហការគាំទ្រពីក្រសួងក្នុងការវិនិយោគលើវិស័យលើវិស័យកសិកម្មនិងគាំទ្រដល់កសិករ។

នៅក្នុងវិស័យកសិកម្មបើតាមការបញ្ជាក់ពីលោរដ្ឋមន្ត្រីឌិត ទីណាបានឲ្យដឹងថាគោលដៅសំខាន់គឺសន្តិសុខស្បៀងនិងនិរន្តរភាពសេដ្ឋកិច្ច។ពោលគឺធានាឲ្យបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងលក់ចេញដើម្បីប្រាក់ចំណេញព្រមទាំងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

ជាមួយគ្នានេះការធ្វើផលិតកម្មដំណាំត្រូវមានផែនការច្បាស់លាស់និងស្របតាមបច្ចេកទេសដើម្បីធានាបាននូវគុណភាពស្តងដារតម្លៃល្អនិងឆ្លើយតបបានត្រឹមត្រូវតាមតម្រូវការទីផ្សារ។លើសពីនេះទៀតលោករដ្ឋមន្ត្រីក៏បានលើកយន្តការហិរញ្ញវត្ថុដោយធ្វើយ៉ាងណាឲ្យកសិករទទួលបានកម្ចីដែលមានការប្រាក់សមរម្យដើម្បីជំរុញផលិតកម្មព្រមទាំងកម្មវិធីធានារ៉ាប់រងផលិតកម្ម(Crop Insurance)ជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ