• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៦ ព្រឹក

"ជប៉ុននឹងផ្ដល់ហិរញ្ញប្បទាឥតសំណងដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត"ដល់កម្ពុជានូវទឹកប្រាក់ប្រមាណ 30,6 លានដុល្លារអាមេរិក

ភ្នំពេញ÷លោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជានិងលោកតាកហឿនសឹក(TAKEI/Shunsuke)រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុនដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដែលមានទឹកប្រាក់ចំនួន 3,986 លានយ៉េន(ប្រមាណ 30,6 លានដុល្លារអាមេរិក)ដើម្បីអនុវត្ត"គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្ត ស្វាយរៀង"នៅថ្ងៃទី 24 ខែកុម្ភៈឆ្នាំ 2023នៅទីស្ដីការក្រសួង។

លិខិតប្ដូរសារខាងលើគឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្ដូរសារដែលបានចុះហត្ថលេខារួចនៅថ្ងៃទី 2 ខែមីនាឆ្នាំ 2022។

កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខំខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងធ្វើ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រទេសទាំងពីរដែលនៅក្នុងឆ្នាំនេះកំពុងតែប្ររព្ធខួបអនុស្សាវរីយ៍លើកទី 70នៃការបង្កើតទំនាក់ទំនងការទូត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ