• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៣ ព្រឹក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន3 លើទឹកប្រាក់វិនិយោគ17,6លានដុល្លារ

ភ្នំពេញ÷តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម÷

១-"PENGJIAO(CAMBODIA)INDUSTRIAL CO ,LTD"គម្រោងបង្កើតកើតរោងចក្រកាត់ដេរសម្លៀក បំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោងឃុំសូភីស្រុកបាទីខេត្តតាកែវក្នុងទុនវិនិយោគប្រមាណ7 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន3,258 កន្លែង។

២-"ZHONG SHAN TENG FEI(CAMBODIA)PACKAGING MATERIAL CO.,LTD"គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរឃុំដំណាក់រាំងស្រុកឧដុង្គខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ 5,5 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 1,076 កន្លែង។

៣-"SSH CB SUSTAINABLE FASHION CO.,LTD"គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលាឃុំរលាំងគ្រើលស្រុកសំរោងទងខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ5,1លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន2,148 កន្លែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ