• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៤ ល្ងាច

លោករដ្ឋមន្ត្រីក្រសួងកសិកម្មពន្យល់អ្នកជំនាញធនាគារពិភពលោកអំពីទស្សនៈវិស័យនៃវិស័យកសិកម្មដែលលោកផ្ដោតសំខាន់លើការលើកកម្ពស់សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច

ភ្នំពេញ÷ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនារសៀលថ្ងៃទី 22 ខែកុម្ភៈឆ្នាំ 2023 នេះបានឲ្យដឹងថាលោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មនិងនេសាទនិងថ្នាក់ដឹកនាំកាលពីព្រឹកមិញនេះបានទទួលជួបពិភាក្សាការងារជាមួយលោកNKumo Zinyengereប្រធានក្រុមបេសកកម្មទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក(World Bank)នៅទីស្តីការក្រសួងកសិកម្មនិងនេសាទ។

គោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួងដើម្បីប្រមូលធាតុចូលសម្រាប់របាយការណ៍ស្ដីពីបរិស្ថាននិងការអភិវឌ្ឍរបស់ធានាគារពិភពលោកធ្វើយ៉ាងណាឲ្យរបាយការណ៍នោះមានត្រឹមសារស្របតាមផែនការសកម្មភាពនិងគោលនយោបាយជាតិរបស់កម្ពុជា។

បន្ទាប់ពីបានស្ដាប់បទបង្ហាញខ្លីអំពីដំណើរការនិងគោល បំណងនៃការសរសេររបាយការណ៍រួចលោករដ្ឋមន្ត្រីបានពន្យល់អ្នកជំនាញរបស់ធនាគារពិភពលោកអំពីទស្សនៈវិស័យនៃកសិកម្មដែលលោកផ្តោតសំខាន់លើការលើក កម្ពស់សន្តិសុខស្បៀងនិងនិរន្តរភាពសេដ្ឋកិច្ច។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ