• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤៦ ល្ងាច

សម្តេចក្រឡាហោម ស ខេង សម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុង Facebook Page

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុង Facebook Page ឬហៅថា «ក្រុមការងារហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង»។
តាមសេចក្តីសម្រេចនៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រុមការងារនេះដឹកនាំដោយនាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង ជាប្រធាន រួមនឹងអនុប្រធាន និងសមាជិកចំនួន២៥រូបទៀតផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ